គណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪទទួលស្វាគមន៍សមាជិក-សមាជិកាថ្មី ជាងបួនពាន់នាក់

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្ស ចុះ មូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធី ស្វាគមន៍និងសំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់ គណបក្សប្រជាជនកម្ពុជាចំនួន៤.៤២៧ នាក់ ក្នុងនោះ សមាជិកថ្មី ចំនួន២.៤៣០នាក់ ជាសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងស្រុកអូររាំងឪ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ដឹក នាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។ ផ្ទុយពីក្រុម ទណ្ឌិត ប្រឆាំងក្រៅស្រុកធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។

ឯកឧត្តម អ៊ាងសុផល្លែត បានលើកឡើងផងដែរ ពីតួនាទីសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជាក្នុងការចូលរួមរំដោះប្រជាជន និង ប្រទេសជាតិពីបនប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃ៧ មករា ១៩៧៩ បានកសាង និងអភិវឌ្ឍន៍ប្រទេស ព្រមទាំងការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្ត យកអាយុ ជីវិតធ្វើជាដើមទុន នាំយកសុខសន្តិភាព និងស្ថេរភាពពេញលេញ ជូនជាតិ មាតុភូមិ និងបានអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់ វិស័យនា ពេលបច្ចុប្បន្ន។ ពិសេសជាងនេះទៀត សម្ដេចតេជោនាយក រដ្ឋមន្ត្រី នៃកម្ពុជា បានទទួលពានរង្វាន់ស្ថាបនិកសន្តិភាព«ស៊ុនហាក់» ដោយ សារសម្តេចបានដឹកនាំប្រទេស បញ្ចប់សង្រ្គាមស៊ីវិល នាំនូវសុខ សន្តិភាព ជូនជាតិនិងប្រជាជនកម្ពុជា និងសម្តេចបានដើរតួនាទីដ៏ សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងការចូលរួមចំណែក សម្រាប់ សន្តិភាពពិភពលោក និងនាំមកនូវការចូលរួមចំណែក ដើម្បីស្វែងរកសន្តិភាពសម្រាប់ពិភពលោកទាំងមូល។

លើសពីនេះទៀត ជោគជ័យនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេល អនាគតមកពីគណបក្សប្រជាជនកម្ពុជា ទៅកាន់ប្រទេសជប៉ុន នាពេលថ្មីៗនេះ បានបង្ហាញលទ្ធផលជោគជ័យជាក់ស្តែងថ្មីទៀត សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់សមាជិក សមាជិកាថ្មី ខិតខំ ចូលមករួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជំរុញឲ្យមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ល្អ មានអនាម័យ និងបរិស្ថានស្អាត ជាពិសេសការរីកចម្រើន នៅក្នុងមូលដ្ឋាន។ អំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាពឲ្យបានដាច់ខាត និងត្រូវចូល រួមបន្តគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅគ្រប់អាណត្តិ និងសូមគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។

សូមបញ្ជាក់ថា តាមរយៈការចូលរួមកន្លងមក ឯកឧត្តមប្រធាន ក្រុមការងារ បានដាក់ផែនការយុទ្ធសាស្រ្តផ្តល់ការលើក ទឹកចិត្ត ដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកអូររាំងឪ ផ្តល់ថវិកា មួយលានរៀល ក្នុងការបង្រ្កាប ឬចាប់បានជនល្មើសគ្រឿងញៀន បានម្នាក់។

នៅក្នុងថ្ងៃនេះដែរ ឯកឧត្តម បានសម្រេចផ្តល់ថវិកាលើកទឹក ចិត្ត ចំនួន១៩លានរៀល ដល់អធិការដ្ឋាននគរបាលស្រុកដែលបាន អនុវត្តការងារជោគជ័យជាបណ្តើរៗដោយបានបង្រ្កាបបទល្មើសគ្រៀងញៀនក្នុងមូលដ្ឋាន និងបានឃាត់ខ្លួនជនល្មើសបាន១៩នាក់ បញ្ជូនទៅតុលាការតាមនីតិវិធី៕ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner