វីដេអូ៖ សម្ដេចតេជោ គឺជាអ្នកបញ្ចប់នូវចលនានយោបាយ និងយោធាខ្មែរក្រហម
ភ្នក់ភ្លើងសង្រ្គាម ដែលបានឆាបឆេះអស់ពេលជាង ៣ទសវត្សរ៍ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ត្រូវបានរំលត់ទៅវិញដោយនយោបាយឈ្នះ-ឈ្នះ។
ដោយមើលឃើញពីសោនាដកម្មនេះ សម្តេចតេជោ ហ៊ុន សែន បានប្រើនីតិវិធីជាច្រើនដោយផ្តោតលើការឯកភាពជាតិជាធំ ដែលចាំបាច់ត្រូវអនុវត្តមុនគេ គឺត្រូវធ្វើយ៉ាងណាឲ្យប្រជាជនបានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។
ក្នុងដំណាក់កាលនោះ សម្ដេចតេជោ បានដាក់ចេញការធានាបីយ៉ាងគឺ ការធានាអាយុជីវិតនិងរូបកាយ ការធានាអាជីពនិងមុខរបរ ព្រមទាំងការធានាកម្មសិទ្ធិទាំងចលនវត្ថុនិងអចលនវត្ថុ ដែលជាខ្លឹមសារស្នូលនៃនយោបាយឈ្នះ-ឈ្នះ សំដៅដល់ការធានានូវសុវត្ថិភាពផ្នែកសន្តិសុខសម្រាប់អ្នកដែលបានផ្តាច់ខ្លួនមករស់នៅជាមួយរដ្ឋាភិបាល សុវត្ថិភាពផ្នែកអាជីព និងលទ្ធភាពក្នុងការបន្តមុខរបរ និងសុវត្ថិភាពផ្នែកកម្មសិទ្ធិដែលធ្លាប់មានដល់បុគ្គល និងក្រុមគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម។
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។
##សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ខ្មែរក្រហម #សន្ដិភាព #យោធាខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ការធានាអាយុជីវិត #ការធានារូបកាយ #ការធានាអាជីពនិងមុខរបរ #ការធានាកម្មសិទ្ធិ #នយោបាយឈ្នះឈ្នះ #សម្ដេចតេជោហ៊ុនសែន