សហព័ន្ធកីឡាអេឡិចត្រូឡិច រៀបចំប្រកួតជើងឯក ដំណើរ ឆ្ពោះទៅកីឡាស៊ីហ្គេម នៅវៀតណាម និងត្រៀមស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើវិញ្ញាសា PUBG Mobile

ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២២៖ ព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិក លើវិញ្ញាសា PUBG Mobile បានបញ្ចប់ ហើយ បន្ទាប់ពីធ្វើការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ នៅផ្សារទំនើប អ៊ីអន២ ដោយមានការចូលរួមពីលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡា អេឡិចត្រូនិក កម្ពុជា។

ការប្រកួតជើងឯកនេះ សហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា (EFC) សហការជាមួយក្រុម ហ៊ុនទូរសព្ទ Cellcard បាន រៀបចំព្រឹត្តិការណ៍ប្រកួតស្តី ពី«ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១២ នៅវៀតណាមនិងការត្រៀមខ្លួនស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ នៅ កម្ពុជា»ចាប់ពីថ្ងៃទី២៧ ខែមករានឹងបញ្ចប់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមាន១៦០ក្រុមចូលរួមប្រកួត ។

គោលបំណងនៃ ការប្រកួតគឺ ជ្រើសរើស ក្រុមលេខ១ ដល់ លេខ៤ លើវិញ្ញាសា PUBG Mobile ដើម្បីសម្រឹតសម្រឹង ចុងក្រោយសម្រាប់ក្លាយជា ក្រុមជម្រើសជាតិកម្ពុជាទៅ ប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ។ សម្រាប់លទ្ធផល ក្រុមលេខ១ Kill Enemy ទទួលបានប្រាក់រង្វាន់ ៣៥០០ ដុល្លា, លេខ២ ដុល្លារ Angkor PUBG ទទួលបាន ២០០០ ដុល្លា , លេខ៣ Samurai EES ទទួលបាន ១០០០ ដុល្លា និងលេខ៤ The Quarter ទទួលបាន ៤០០ ដុល្លា រីឯ លេខ៥ ដល់ ១០ ទទួលបាន ២០០ ដុល្លារ ដូច គ្នា• លេខ ១១ ដល់ ១៦ ទទួលបាន ១០០ ដុល្លារដូចគ្នា ។

គួរបញ្ជាក់ថា សហព័ន្ធគ្រោងបង្កើតគណៈកម្មាបច្ចេកទេសដើម្បីជ្រើសរើសគ្រូបង្វឹក និងកីឡាករជម្រើសជាតិ ដែលជា ផ្នែក នៃការអភិវឌ្ឍបង្កើនសមត្ថភាពបំផុសបំផុល និងជំរុញកីឡា អេឡិចត្រូនិកកម្ពុជា ដើម្បីឲ្យរីកចម្រើនឈានឡើងលំដាប់ អន្តរជាតិសម្រាប់ត្រៀមខ្លួន ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជា
ធ្វើជាម្ចាស់ផ្ទះ។

បន្ថែម លើ នេះ ទៀត នោះ សហព័ន្ធ កីឡា អេឡិចត្រូនិក កម្ពុជា នឹង បញ្ជូន មន្រ្តី អាជ្ញាកណ្តាល (ITO) និង មន្ត្រី បច្ចេកទេស ទៅ ចូលរួមរៀបចំការប្រកួត កីឡា ស៊ីហ្គេម ឆ្នាំ នេះ នៅវៀតណាម ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner