អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យចំនួន ៤ នាក់ទៅតុលាការខេត្តស្វាយរៀងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ស្វាយរៀង៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងថានៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយមានការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈលេខ ទូរសព្ទ០១២ ៤៥ ៤៨ ៧៧ នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមមាន៖

១.ឈ្មោះឆាយ ហុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍

២.ឈ្មោះវ៉ែន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលអំពឹល ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

៣.ឈ្មោះយស់ ប៊ុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

៤.ឈ្មោះសៅ ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លាចំនួន ២៣កញ្ចប់(ធំចំនួន ១៩ កញ្ចប់,តូចចំនួន០៤កញ្ចប់)ទម្ងន់ថ្នាំសុទ្ធសរុប ១២០,៦២ក្រាម,ទូរសព្ធដៃចំនួន ០៦ គ្រឿង ,ម៉ូតូចំនួន ០១ គ្រឿង,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, កាបូបដៃចំនួន០១ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿងនិងសម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ៕ ដោយ៖ នុត នាង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner