ក្រសួងសុខាភិបាលចេញសេចក្តីណែនាំបន្ថែមស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុងនៅក្នុងសហគមន៍
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២២នេះបានសេចក្តីណែនាំ បន្ថែមស្តីពីការ ពង្រឹងការអនុវត្តវិធានការសុខាភិបាលក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍ ។ សេចក្តីណែនាំបន្ថែមនេះបានកើតឡើង បន្ទាប់ពីកំណើន នៃការឆ្លង ជំងឺ កូវីដ១៩មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង បានកើនឡើងក្នុង តួលេខបីខ្ទង់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕ សូមជូនសេចក្តីណែនាំទាំងស្រុង


