អប្សរាព្រឹកនេះ ២១ កុម្ភៈ ២០២២

 មាតិការព្រឹក ២១-កុម្ភៈ-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C3    ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៧៣៦នាក់ ក្នុងនោះករណីនាំចូលចំនួន៦នាក់ និងឆ្លងក្នុងសហគមន៍៧៣០នាក់  ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៩៧នាក់ អ្នកស្លាប់២នាក់ ។  សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួង កាលពីថ្ងៃទី២០ ខែកុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៤៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,៤៦២នាក់, ស្លាប់សរុបចំនួន៣,០១៧នាក់៕  …អានផ្ទាល់ (ដោយ៖សេ ឌី)ចប់

V3      ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ៕…អានផ្ទាល់

BH1  ឯកឧត្តម វង្សី វិស្សុត ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនក្នុងរង្វង់ ៧ភាគរយវិញ នៅឆ្នាំ២០២៤ ៕ …ឃ្លីប…

C8    ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន   ដោយបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកូវីដ១៩ …អានផ្ទាល់ (ដោយ៖សេ ឌី)

C5  ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ជាច្រើនរយនាក់  នាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីសហរដ្ឋអាមេរិក ៕ …អានផ្ទាល់ (ដោយ៖សេ ឌី)

C6  មន្ទីរបរិស្ថានខេត្តចំនួន៣ ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល   ដើម្បីសិក្សាពីជម្រកសត្វព្រៃ សត្វព្រៃមានដោយកម្រ និងជិតផុតពូជ ៕ …អានផ្ទាល់ (ដោយ៖ម៉ា ដេប៉ូ)

V5    U23 កម្ពុជា ចាញ់ U23 ទីម័រកើត ១-០ នៅចាំអ៊ុតលទ្ធផលរវាងថៃ និងវៀតណាមនៅពាន AFF U23៕…អានផ្ទាល់

វគ្គទី២៖

C1  គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងអនុវត្តផែនការរួមដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត) សម្តេច ស ខេង

C4    ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន៕ …អានផ្ទាល់ (ដោយ៖សេ ឌី)

SB1   ឯកឧត្តម កែវ ពិសិដ្ឋ ជំរុញសមាជិកគណបក្សឃុំពពេល ចុះជាប់ ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ និងបាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត៕…អានផ្ទាល់

BH4  អតីតយុទ្ធជនស្រុកសណ្តាន់ ចូលរួមចាក់វ៉ាក់សាំង ដូសទី៤ ប្រភេទ Pfizer នៅគិលានដ្ឋានសឹករងកំពង់ធំ ៕ …ឃ្លីប…

BH5  វិទ្យាស្ថានក្រុងអង្គរ រៀបចំពិធីអប់រំទស្សនទាន ព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែក ក្នុងការអប់រំ ដល់វិស័យអប់រំ របស់សិស្សានុសិស្ស និស្សិត នៅក្នុងវិទ្យាស្ថានក្រុងអង្គរ សាខាខេត្តព្រៃវែង ៕ …អានផ្ទាល់…

BH6  ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ៖ មន្ត្រីបក្ស ចុះជួយខេត្តកំពត ដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ សមាជិកបក្សម្នាក់សំឡេងឆ្នោតគាំទ្រ គណបក្សមួយសន្លឹក ដោយផ្អែកលើអំពើល្អ របស់មន្ត្រីបក្ស ៕     …អានផ្ទាល់…

វគ្គទី៣៖

C2  ឯកឧត្តម វេង សាខុន   សូមអោយសមាជិកបក្សចុះជួយតាមឃុំ  ក្តាប់ឲ្យបាននូវបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយត្រូវសហការដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ៕…អានផ្ទាល់ (ដោយ៖ក្រសួងកសិកម្ម)

C10    បណ្ដាញគ្រូបង្រៀនបេះដូងបាកាន ប្រមូលបានថវិកាជិត៨០លានរៀលសម្រាប់ប្រើប្រាស់បន្តនៅឆ្នាំ២០២២នេះ៕…អានផ្ទាល់

C9  ឯកឧត្តម គឹម  វណ្ណា  ជំរុញឲ្យក្មួយៗជាយុវសិស្សទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្របន្ថែមទៀត នៅថ្នាក់កម្រិតមហាវិទ្យាល័យដើម្បីទទួលបានចំណេះដឹង និងឱកាសការងារល្អៗ៕…អានផ្ទាល់

C7  ឧត្តមសេនីយ៍ទោសោម ស៊ុន ចុះពិនិត្យសកម្មភាពសាងសង់ផ្លូវ និងប្រព័ន្ធប្រឡាយរំដោះទឹកលើដីសម្បទានសង្គមកិច្ច៕…លោក ប៊ុន រដ្ឋា…ឃ្លីប…

BH2 អភិបាលរងខេត្តកំពង់ឆ្នាំង ជួយឧបត្ថមថ្មចំនួន២គីប ចាក់តាមផ្លូវដែលមានទឹកដក់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផ្លូវទូក ៕ …អានផ្ទាល់…

BH3 លោកជំទាវ ឃួន ឃុនឌី លើកទ្បើងថា គ្រប់ពេលដែលប្រទេស ជួបការលំបាក មានតែសម្តេចតេជោ ហ៊ុន សែន នៅជាមួយប្រជាជនជានិច្ច ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G3  អូស្រ្តាលីរិះគន់ទីក្រុងប៉េកាំង ក្រោយនាវាយោធាចិនបាញ់កាំរស្មីឡាស៊ែរ លើយន្តហោះល្បាតដែនសមុទ្ររបស់ខ្លួន៕ …អានផ្ទាល់…

G4 អង់គ្លេស ថាបរាជ័យរបស់លោកខាងលិច ជុំវិញវិបត្តិអ៊ុយក្រែន នឹងបញ្ជូនសារដ៏គ្រោះថ្នាក់ដល់តៃវ៉ាន់ ៕ …អានផ្ទាល់…

G2 ប្រេស៉ីលឆ្លើយតបការរិះគន់របស់អាមេរិក លើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីខ្លួន នៅរុស្ស៉ី ៕ …អានផ្ទាល់…

G1 អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅប្រេស៉ីល កើនដល់ជាង១៥០នាក់ និង១៦៥នាក់ បន្តបាត់ខ្លួន ៕ …អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner