ថៃប្រកាសទាំងព្រឹកថា រកឃើញកូវីដជិត ២ម៉ឺននាក់ទៀត

ថៃបានប្រកាស នាព្រឹកនេះថា ខ្លួនមានស្លាប់មនុស្សព្រោះកូវីដ ៣២នាក់ និងមានករណីវិជ្ជមានថ្មីៗ ជិត ២ម៉ឺននាក់ទៀត ក្នុងពេល ២៤ម៉ោងចុងក្រោយមកនេះ។
ក្រសួងសុខាភិបាលថៃបានឲ្យដឹងនាព្រឹកថ្ងៃទី២១ កុម្ភៈ ២០២២ថា ក្នុងពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ១៨៨៨៣នាក់ទៀតបានឆ្លងកូវីដ ខណៈមានមនុស្ស ៣២នាក់ទៀតបានស្លាប់ព្រោះជំងឺនេះ។

ក្រសួងបញ្ជាក់ដែរថា ក្នុងចំណោមអ្នកវិជ្ជមានថ្មីៗ ២ម៉ឺននាក់នេះ ១៨៧២១នាក់គឺជាការឆ្លងក្នុងសហគមន៍ ក្រៅពីនេះ ១៦២នាក់គឺជាករណីនាំចូល។

ថៃមានអ្នកកើតកូវីដ១៩ កើនដល់ ២,៧៣១,១៩៨នាក់ហើយ ជាសះស្បើយ ២,៥៤២,១៤៥នាក់ ស្លាប់ កើនដល់ ២២៦៥៦នាក់ ចាប់តាំងពីកើតមានជំងឺនេះ ដំបូង កាលពីដើមឆ្នាំ២០២០។ គ្រាន់តែដើមឆ្នាំ២០២២នេះ ថៃមានករណីថ្មីជាង ៥០ម៉ឺននាក់ ស្លាប់ជិត ១ពាន់នាក់ ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner