រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តវិធានសុខាភិបាលលើក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដើម្បីទប់ ស្កាត់ការឆ្លងរីរាលដាលនៃជំងឺកូវី១៩ មេរោគបំប្លែងថ្មីអូមីក្រុង
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករដែលជា អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គ វើលដ៍ បានធ្វើការ ប្រមូល ផ្តុំគ្នានៅទីសាធារណៈខុសពីវិធានសុខាភិបាល ក៏ដូចជាមិនអនុវត្ត តាម ខ្លឹមសារសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្រុមបាតុករមិនត្រឹមតែមិនអនុវត្តតាមការណែនាំ និង វិធាន សុខាភិបាល ផ្សេងៗដែលបានដាក់ចេញឡើយ ដោយក្រុមបាតុករ មួយចំនួននៅតែចចេសរឹងរូស ដោយ បានបន្តធ្វើការជួបជុំ ប្រមូលផ្ដុំ យ៉ាងគឃ្លើន និងអាណាធិបតេយ្យនៅតាមទី សាធារណៈដោយ មិន អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះ ចរាចរណ៍ ពិសេសអាចបង្កការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ កាន់តែធ្ងន់ធ្ងរថែមទៀត។ រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករដែល បានមកប្រមូលផ្តុំចំនួន ៦៤នាក់ ទៅមជ្ឈមណ្ឌលចត្តាឡីស័ករាជ ធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរក ឈ្មោះបាតុករដែលមិនទាន់ បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និង ណែនាំដល់ បាតុករដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់ តាមវិធានសុខាភិបាល។
នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលAMS ទទួលបាន។
ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី៥-៦-៧ ខែកុម្ភៈ ឆ្នាំ២០២២ មាន បាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ចំនួន ៨៧៩នាក់បានទៅយកសំណាកនៅមណ្ឌលកោះពេជ្រ និងបានរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ហើយក្រុមគ្រូពេទ្យបានណែនាំឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និង តម្រូវឱ្យយកសំណាកជាលើកទី២ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្តទៀត។ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុម គ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានទទួល យកសំណាកចំនួន ៥៥៧នាក់ លើចំនួនសរុប ៨៧៩នាក់ ដែលបាន មកធ្វើសំណាកលើកទី២ និងបានរក ឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់។
ក្រុមបាតុករប្រមាណជាង ៣០០នាក់ទៀត នៅមិនទាន់បាន ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូច ជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទៅយក សំណាកនៅទីតាំង ដែលបានកំណត់ ដែលនេះបង្ហាញឱ្យឃើញច្បាស់ថា ក្រុមបាតុករ ទាំងនោះពុំបានអនុវត្ត តាមវិធានសុខាភិបាលត្រឹមត្រូវឡើយ។
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានី ភ្នំពេញ បានចេញ សេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និង បុគ្គលិកក្រុមហ៊ុន ណាហ្គា១ វើលដ៍ នៅពេល ដែលមិនទាន់មានវិធានសុខាភិបាលបញ្ជាក់ថា ក្រុមបាតុករទាំង អស់ នោះ ពុំមានវិជ្ជមានកូវីដ-១៩ និងតម្រូវឱ្យក្រុមបាតុករទាំងអស់ទៅ យកសំណាកស្វែងរកវីរុសកូវីដ-១៩ ព្រមទាំងការធ្វើចត្តាឡីស័កបាន ត្រឹមត្រូវតាមវិធានការសុខាភិបាល ព្រមទាំងណែនាំឱ្យបំពេញនីតិវិធី តាមច្បាប់ ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងប្រើប្រាស់ទីកន្លែង បញ្ចេញមតិជាសាធារណៈ (ទីលានប្រជាធិបតេយ្យ)។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វីរុស បំប្លែង ខ្លួនថ្មីប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍កាន់តែកើន ឡើង រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំក្រុមបាតុករត្រូវចូលរួមសហការ ជា ចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាក្រុម គ្រូពេទ្យ ក្នុងការអនុវត្តច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី និងវិធាន សុខាភិបាល ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកក ស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕
ដោយ៖ ហេង សម្បត្តិ







