នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានចោទចិនថា “បង្កសកម្មភាពគំរាមកំហែង” ដោយនាវារបស់ចិនបានបាញ់ភ្លើងឡាស៊ែរទៅកាន់យន្តហោះស៊ើបការណ៍ប្រភេទ P-8A Poseidon ដែលល្បាតនៅដែនដីភាគខាងជើងអូស្ត្រាលីកាលពីសប្ដាហ៍មុន
អត្ថបទដោយ៖
AMS OneMinute
លោក Morrison បានលើកឡើងថា៖ “ខ្ញុំមើលឃើញថាសកម្មភាពនេះ គឺគ្មានអ្វីក្រៅពីការគំរាមកំហែងនោះទេ។ អូស្ត្រាលីនឹងមិនទទួលយកសកម្មភាពដូច្នេះឡើយ”។
លោកក៏បានចោទជាសំណួរថា ប្រសិនបើនាវាចម្បាំងរបស់អូស្ត្រាលីបាញ់ឡាស៊ែរទៅកាន់យន្តហោះស៊ើបការណ៍របស់ចិននៅច្រកសមុទ្រតៃវ៉ាន់វិញនោះ “តើប្រជាជនចិននឹងមានប្រតិកម្មបែបណា?”
បច្ចុប្បន្ន ភាគីចិននៅមិនទាន់ឆ្លើយតបពាក់ព័ន្ធនឹងបញ្ហានេះឡើយ។

ប្រភព៖ Reuters