រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជំរុញឱ្យមានការចរចាដើម្បីស្វែងរកដំណោះស្រាយជម្លោះនៅទ្វីបអឺរ៉ុបដោយ និយាយថាអធិបតេយ្យភាពអ៊ុយក្រែន គឺគួរតែត្រូវបានគោរព និងការពារ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជំរុញឱ្យមានការចរចាដើម្បីស្វែងរកដំណោះស្រាយជម្លោះនៅទ្វីបអឺរ៉ុបដោយ និយាយថាអធិបតេយ្យភាពអ៊ុយក្រែន គឺគួរតែត្រូវបានគោរព និងការពារ។ លោកក៏បានបង្ហាញការគាំទ្រចំពោះរុស្សី ដោយនិយាយថាការពង្រីកសមាជិកភាពរបស់អង្គការ NATO គឺកំពុងបង្កអស្ថិរភាពនៅលើទ្វីបនេះ។
មន្ត្រីលោកខាងលិចជាច្រើនបាននិយាយថាពួកគេមានភាពភ្ញាក់ផ្អើល ចំពោះអ្វីដែលពួកគេមើលឃើញថាការរីកលូតលាស់ចំណង ទាក់ទងមួយដែលនឹងធ្វើឱ្យមានការប្រែប្រួលតុល្យភាពអំណាចពិភពលោក ។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក John Kerby និយាយថា៖ “អាមេរិកកំពុងឃ្លាំមើលទំនាក់ទំនងដែលកំពុងរីកចម្រើនរវាង ចិននិងរុស្សី ហើយសេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយប្រទេសទាំងពីរកាលពី ដើមខែកុម្ភៈបានបង្ហាញថា ប្រទេសចិនកំពុងឈរនៅពីក្រោយការ ប្រមូលផ្ដុំយោធារបស់លោក Putin នៅជុំវិញអ៊ុយក្រែន”។

ប្រទេសទាំងពីរក៏បានចរចាលើកិច្ចសន្យារយៈពេល ៣០ឆ្នាំ សម្រាប់រុស្ស៊ីក្នុងការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិនតាមរយៈបំពង់បង្ហូរថ្មី។ ហើយរុស្សីបានចល័តទាហានជាច្រើនពីស៊ីបេរីនៅភាគខាងកើតទៅ កាន់ភាគខាងលិចរបស់ខ្លួនវិញដែលជាសញ្ញាមួយបង្ហាញថា ទីក្រុង មូស្គូមានភាពជឿជាក់លើប្រទេសចិនតាមព្រំដែនរួមគ្នារបស់ពួកគេ នៅភាគខាងកើត។

ចំណងរវាងប្រទេសទាំងពីរឈានដល់កម្រិតកំពូលដោយការចេញ ផ្សាយសេចក្ដីថ្លែងការណ៍រួមខាងលើ ដែលនិយាយថា ភាពជាដៃគូ របស់ ពួកគេគឺមិនមានដែនកំណត់ទេហើយវាជាចំណុចរបត់នៃ ទំនាក់ ទំនង រុស្សី-ចិន ព្រោះនេះជាលើកដំបូងដែលចិនបានចូលរួមជាមួយរុស្សីក្នុងការប្រឆាំងការពង្រីករបស់អង្គការ NATO។ ប្រទេសទាំងពីរក៏ បានរិះគន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន និង ភាពជាដៃគូសន្តិសុខ ថ្មី AUKUS ។ រុស្សីក៏បានទទួលស្គាល់ថាកោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានរបស់ប្រទេសចិន។

បើទោះបីជាទំនាក់ទំនងក្រុងប៉េកាំង និងក្រុងមូស្គូបានប្រសើរឡើង ការរីកចម្រើននេះគឺដោយសារពួកគេមានសត្រូវរួមគឺអាមេរិក ហើយ ជម្លោះមនោគមវិជ្ជា និងគោលនយោបាយរវាងប្រទេសទាំងពីរគឺនៅ មិនទាន់ដោះស្រាយទាំងស្រុងឡើយ។ អ្នកវិភាគមួយចំនួនបាន និយាយថា ដើម្បីប្រឆាំងរុស្សី លោក Biden អាចធ្វើការផ្គាប់ចិត្ត លោក Xi ដើម្បីរារាំងការរីកចម្រើនបន្ថែមជាមួយរុស្សី។

ប្រភព៖ The New Yorks Time

ads banner