សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវម្ចាស់ជំនួយបន្តគាំទ្រសកម្មភាពបោសសំអាតមីន (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាព បោសសម្អាតមីន ដើម្បីការសម្រេចបានចក្ខុវិស័យ កម្ពុជាគ្មានមីនឆ្នាំ២០២៥។ សារអំពាវនាវរបស់សម្តេចតេ ជោ ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសខួបលើកទី២៣នៃទិវាជាតិយល់ដឹងអំពីមីនថ្ងៃ ទី២៤កុម្ភៈ ២០២២។

សារលិខិតដែលមានបួនចំណុច បានដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នជុំវិញគ្រោះថ្នាក់គ្រាប់មីននិងគ្រាប់ មិនទាន់ផ្ទុះ, ការជំរុញផ្សព្វផ្សាយបន្តដល់ពលរដ្ឋត្រូវយល់ដឹងនូវគ្រោះថ្នាក់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ជាពិ សេសគ្រាប់បែកចង្កោម និងសារបានអំពាវនាវអាជ្ញាធរមីន, ក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រទេសម្ចាស់ជំនួយ និង ដៃគូអភិវឌ្ឍ គួរបន្តស្រាវជ្រាវវិធីសាស្ត្រកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពី វិស័យឯកជន ក្នុង ដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។ កម្ពុជាមានផែន ការបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។ ទោះជាយ៉ាងណា ក្តី, មនុស្សរង គ្រោះដោយសារ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅតែមានហូរហែរជារៀងរាល់ឆ្នាំ។

យោងតាមអាជ្ញាធរមីនកម្ពុជាក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១, មនុស្ស៣៤នាក់បានរងគ្រោះដោយ សារគ្រាប់ មីននិង សំណល់ ជាតិផ្ទុះ ដែលនៅសេសសល់។ សេចក្តីរាយការណ៍បន្តថា ក្នុងចំណោមអ្នករងគ្រោះទាង៣៤ នាក់នោះ ករណី ស្លាប់មាន ចំនួន១០នាក់, ករណីរបួសមាន១៨នាក់, និងអ្នកពិការអវៈយវៈមានចំនួន៦នាក់។ ដោយឡែកគ្រោះថ្នាក់មួយទៀតដែលទើបបានកើតឡើងក្នុងឆ្នាំ២០២២, ការផ្ទុះមីនចំនួន២លើកកាលពីថ្ងៃទី ១០មករាដើមឆ្នាំនេះ ក្នុងខេត្តព្រះវិហារ បានសម្លាប់មន្ត្រីដោះមីន៣នាក់, មន្ត្រីដោះមីនម្នាក់និងពលរដ្ឋម្នាក់ទៀត បានរងរបួសធ្ងន់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner