ទីផ្សារភាគហ៊ុនសកលបានធ្លាក់ចុះ ហើយតម្លៃប្រេងឆៅបានកើនឡើងដល់ ៩៩ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីរុស្ស៊ី បានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ផ្ដាច់ខ្លួនភាគខាងកើតអ៊ុយក្រែន

អត្ថបទដោយ៖
AMS OneMinute

ជាក់ស្ដែង ភាគហ៊ុន Dow (INDU) បានធ្លាក់ចុះ ២% នៅក្នុងការជួញដូរពេលរសៀល ខណៈដែលភាគហ៊ុន S&P 500 (SPX) បានធ្លាក់ទាបជាងមុន ១% ក្នុងពេលបិទបញ្ចប់ប្រតិបត្តិការប្រចាំថ្ងៃ។ រីឯភាគហ៊ុន Nasdaq (COMP) ក៏បានធ្លាក់ចុះ ១,២%។

ការកើនឡើងនៃភាពមិនច្បាស់លាស់ជុំវិញបញ្ហាអ៊ុយក្រែន ក៏បានបង្កឱ្យមានការកើនឡើងនៃតម្លៃថាមពល។ តម្លៃនៃប្រេងឆៅរបស់អាមេរិកបានកើនឡើង ៥,៤% ដោយតម្លៃឡើងដល់ ៩៥,៦៥ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ Brent ដែលជាប្រេងឆៅស្តង់ដារពិភពលោក បានកើនឡើង ៣,៨% ពោលគឺ ៩៩,១៧ដុល្លារក្នុងមួយបារ៉ែល។

លោក Craig Erlam អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ Oanda បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវរបស់គាត់ថា៖ “ស្ថានភាពតានតឹងអាចនឹងកើនឡើងយ៉ាងខ្លាំងក្នុងពេលណាមួយ ដែលអាចធ្វើឱ្យអ្នកវិនិយោគកាន់តែមានការព្រួយបារម្ភក្នុងកំឡុងពេលនេះ ហើយអាចនឹងជះឥទ្ធិពលភាពអវិជ្ជមានទៅក្នុងទីផ្សារ”។

ប្រភព៖ CNN

ads banner