យើងមិនបានលេបយក គ្រីមា (Crimea) ទេ – ប្រជាមតិមួយត្រូវបានធ្វើឡើង ដូច្នេះវាបានត្រឡប់មកយើងវិញ។ យើងមិនបានប្រយុទ្ធនៅ Donbass ទេ វាជាសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន
យើងមិនបានលេបយក គ្រីមា (Crimea) ទេ – ប្រជាមតិមួយត្រូវបានធ្វើឡើង ដូច្នេះវាបានត្រឡប់មកយើងវិញ។ យើងមិនបានប្រយុទ្ធនៅ Donbass ទេ វាជាសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន។ ប៉ុន្តែឥឡូវអ៊ុយក្រែនបានបើកការវាយប្រហារលើសាធារណរដ្ឋ Donbass ដែលរុស្ស៊ីទទួលស្គាល់។ ហើយប្រធានាធិបតីអ៊ុយក្រែនបាន ប្រកាសក្នុងវេទិកាអន្តរជាតិពីបំណងចង់មានអាវុធនុយក្លេអ៊ែរដើម្បីគំរាមរុស្ស៊ី។ ប្រជាជនអ៊ុយក្រែនគឺជាបងប្អូនរួមជាតិសម្រាប់ជនជាតិរុស្ស៊ី ប៉ុន្តែមេដឹកនាំរបស់ពួកគេ និងអាមេរិកនាំពួកគេចូលទៅក្នុងទីជ្រៅបំផុត ដោយអធិប្បាយស្អប់រុស្ស៊ី។ យើងនឹងជួយរំដោះប្រជាជនអ៊ុយក្រែនក្នុងនាមជាបងប្អូន។
អ៊ុយក្រែននឹងមានសេរីភាព និងឯករាជ្យ និងមិត្តភាពជាមួយរុស្ស៊ី។ យើងចង់ឱ្យអាមេរិកដកថយពីព្រំដែនរបស់យើង ហើយឈប់ចាប់អ៊ុយក្រែនជាអាយ៉ងរបស់ខ្លួន។ ប្រតិបត្តិការរបស់យើងគឺការរក្សាសន្តិភាព ហើយមានគោលបំណងតែលើការរំសាយកងទ័ពនៃប្រទេសជិតខាងប៉ុណ្ណោះ។ គ្មានជនស៊ីវិលណាម្នាក់នៃប្រទេសជាបងប្អូនគួររងគ្រោះឡើយ!
យើងធ្វើដើម្បីសន្តិភាព! អត់មានសង្រ្គាមទេ! ប៉ុន្តែយើងត្រូវធ្វើដោយបង្ខំដើម្បីទាំងសន្តិភាព និងរំងាប់ពួកអ្នកឈ្លានពាន៕
២៥ កុម្ភៈ ២០២២

ប្រភព៖ Facebook Putin