សន្តិភាព មាន ន័យ ថា សេចក្ដី ស្ងប់ សេចក្ដី សាន្តត្រាណ ដំណើរ សះជា នឹង គ្នា
អត្ថបទដោយ៖
AMS OneMinute
សន្តិភាព មាន ន័យ ថា សេចក្ដី ស្ងប់ សេចក្ដី សាន្តត្រាណ ដំណើរ សះជា នឹង គ្នា ។ ពាក្យខ្លីបីម៉ាត់នេះ និយាយចេញមកស្រួល តែការអនុវត្ត និងការរក្សាបានសន្តិភាពដូចក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ វាមិនងាយស្រួលពេកទេ សុទ្ធសឹងតែឆ្លងកាត់ការពលីសព្វគ្រប់បែបយ៉ាងរបស់វីរជនស្នេហាជាតិយើង។
ប្រទេសកម្ពុជាបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្នកំពុងតែឃើញសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែនកើតឡើងង។
រាល់ពេលឃើញសង្រ្គាម ក្នុងសកលលោកកើតឡើងពេលណា ពេលនោះហើយដែលប្រជាជនខ្មែរគ្រប់រូបតែងនឹកភ្នកគិតដល់គុណតម្លៃនៃសន្តិភាពដែរប្រទេសយើងសម្រេចបាន និងខិតខំថែរក្សាមិនចង់ឱ្យបាត់បង់ទៅវិញឡើយ។





✍🏽 Hei Virak