ឯកឧត្តម សាយ សំអាល់ អញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា កូ យ៉ាន
អត្ថបទដោយ៖
គ្រី សម្បត្តិ
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា កូ យ៉ាន ត្រូវជាម្តាយបង្កើត ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០:៤៩នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។
ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិការ កូ យ៉ាន បានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ / គ្រី សម្បត្តិ











គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។