ប្រមុខការទូតអ៊ុយក្រែន-អាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទផ្តោតលើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី
កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីតត្រូ ខូលេបា និងសមភាគីអាមេរិកលោក អាន់ថូនី ប្លីងគែន បានពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ដែលក្រសួងការបរទេសអ៊ុយក្រែនបានប្រកាសនៅថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសបុក។


ស្របពេលជាមួយគ្នានេះដែរ ប្រមុខការទូតប្រទេសទាំងពីរក៏បាននិយាយផងដែរអំពីការផ្គត់ផ្គង់អាវុធការពារថ្មីសម្រាប់អ៊ុយក្រែន។ លោក ខូលេបា បានសង្កត់ធ្ងន់ថា អ៊ុយក្រែនប្តេជ្ញាស្វែងរកមធ្យោបាយការទូតសម្រាប់ដោះស្រាយជម្លោះជាមួយរុស្ស៊ី ប៉ុន្តែសម្ពន្ធមិត្តរបស់ទីក្រុងកៀវត្រូវតែបង្ហាញឯកភាព ក្នុងការបង្កើនសម្ពាធលើរុស្ស៊ី រហូតដល់ទីក្រុងម៉ូស្គូបង្ហាញការត្រៀមខ្លួនសម្រាប់ការចរចាប្រកបដោយស្ថាបនា។


បើតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែននោះ គណៈប្រតិភូអ៊ុយក្រែននៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានចេញដំណើរសម្រាប់កិច្ចចរចាជុំទីពីរជាមួយរុស្ស៊ី ដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅព្រំដែនបេឡារូស និងប៉ូឡូញ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា
