សហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភចំពោះជនស៊ីវិល ខណៈចំនួនអ្នកស្លាប់នៅអ៊ុយក្រែនកើនឡើងក្រោមការវាយប្រហាររបស់រុស្ស៊ី
វ៉ាស៊ីនតោន៖ នៅថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានលើកឡើងពីការភ័យខ្លាច ដែលថា ជនស៊ីវិលកំពុងក្លាយជាគោលដៅរបស់រុស្ស៊ី ក្នុងការវាយប្រហារលើអ៊ុយក្រែន ដោយព្រមានថា ទីក្រុងម៉ូស្គូកំពុងផ្លាស់ប្តូរគ្រាប់បែកចង្កោម និងអាវុធដ៏សាហាវផ្សេងទៀតចូលទៅក្នុងប្រទេសនេះ ក្នុងដំណាក់កាលថ្មីដ៏គ្រោះថ្នាក់នៃជម្លោះ។
មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានលុកលុយប្រទេសជិតខាងអឺរ៉ុបខាងកើតរបស់ខ្លួន រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បាននិយាយថា ការវាយប្រហារលើតម្លៃមនុស្សជាតិ គឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលរួចទៅហើយ ដោយលោកបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារលើអគារ និងទីក្រុងដែលមិនមែនជាគោលដៅយោធា ហើយថា ផលវិបាកផ្នែកមនុស្សធម៌នឹងកើនឡើងនៅថ្ងៃខាងមុខ។ លោក ប្លីងគែន បាននិយាយបែបនេះបន្ទាប់ពីការព្រមានកាលពីថ្ងៃពុធ ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield ដែលថា រុស្ស៊ីកំពុងផ្លាស់ប្តូរអាវុធដ៍សាហាវចូលទៅក្នុងអ៊ុយក្រែន។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR)បញ្ជាក់ថា ខ្លួនបានចុះបញ្ជីជនស៊ីវិលចំនួន ៧៥២នាក់នៅអ៊ុយក្រែន ក្នុងនោះមានមនុស្ស ២២៧នាក់បានស្លាប់ និង ៥២៥នាក់បានរងរបួស នៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ នៅពេលដែលរុស្ស៊ីបានឈ្លានពាននៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្តាហ៍កន្លងទៅ។ ជាមួយគ្នានេះ ស្ថាប័នអន្តរជាតិនេះក៏បានព្រមានដែរថា ចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះឆ្ងាយ៕ ប្រភព៖ South China Morning Post ដោយ៖ ឈឹម ទីណា




