ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីចាប់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង០០ និង១៥នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់រួមមាន៖ ទី១- ឈ្មោះ សឿន បូវីន ភេទប្រុស អាយុ ២៥ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២- ឈ្មោះ លន សុភា ភេទប្រុស អាយុ ១៧ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ