វគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់កុំព្យូទ័របន្ទះជំនួយដល់ការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា “
ខេត្តពោធិ៍សាត់៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់កុំព្យូទ័របន្ទះជំនួយដល់ការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា” ជូនដល់គ្រូមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា (STEM)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងតាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់កុំព្យូទ័របន្ទះជំនួយដល់ការបង្រៀន។
ក្នុងវគ្គបណ្ដុះបណ្ដាលសិក្ខាកាមទទួលបានចំណេះដឹងពីការប្រើប្រាស់កម្មវិធីទូរសព្ទដៃ(Apps)ផ្សារភ្ជាប់ទៅនឹងមុខវិជ្ជានីមួយៗ ផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា ដោយប្រើឧបករណ៍ Rachel-Plus និងកុំព្យូទ័របន្ទះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្រៀន។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៥រូប ដែលជាគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា បង្រៀននៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ខេត្តពោធិ៍សាត់ ៕ ចាន់ វិចិត្រ