លោក Klopp គិតថា Jude Bellingham នឹងក្លាយជាខ្សែបម្រើល្អបំផុត ក្នុងលោក នាពេលឆាប់ៗ

លោក JURGEN KLOPP បានបង្ហាញបំណងចង់នាំយក Jude Bellingham មកស្នាក់នៅ Anfield ដោយលោកជឿជាក់ថា កីឡាករអង់គ្លេសរូបនេះ នឹងក្លាយទៅជាខ្សែបម្រើល្អបំផុតក្នុងពិភព លោកឆាប់ៗនេះ ។

នៅក្នុងការសន្ទនាកាលពីថ្មីៗនេះ គ្រូបង្វឹក Liverpool និយាយថា កីឡាករវ័យជំទង់ Borussia Dortmund នឹងឈានដល់ចំណុចកំពូល នៃការប្រកួតក្នុងរយៈពេលពីរបីរដូវកាលទៀត ។ បើតាមការប៉ានប្រមាណគឺថាខ្សែបម្រើកណ្តាល Bellingham អាចមានតម្លៃខ្លួនលើសពី 100 លានផោន ប្រសិនបើចាកចេញនៅឆ្នាំ 2023។

Bellingham វ័យ 18 ឆ្នាំបាន ប្រាប់ទៅកាន់គ្រូបង្វឹក Marco Rose ថាគេមិនប្រញាប់ក្នុងការត្រលប់ទៅប្រទេសអង់គ្លេសវិញទេ ហើយចង់បន្តស្នាក់នៅក្លឹបមួយរដូវកាលទៀត ។ សូមរំលឹកថា Bellingham បានចាកចេញពី Birmingham ក្នុងឆ្នាំ 2020 ក្នុងតម្លៃ30 លានផោន នឹងបន្តស្នាក់នៅប្រទេសអាឡឺម៉ង់នៅរដូវក្តៅនេះ៕
ប្រភព ៖ The Sun
អត្ថបទ ៖ សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner