សហភាព​អឺរ៉ុប​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ នៅ​ឆ្នាំ​២០២២  

ភ្នំពេញ​៖ សហភាព​អឺរ៉ុប​បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ានរបស់​កម្ពុជា ​នៅ​ឆ្នាំ​២០២២ ក៏ដូចជា​ការតែងតាំងឯកឧត្ដម ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាធ្វើជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់​បន្ថែមថា​ ការតែងតាំងឯកឧត្តម Igor Drlesmans ជា​ប្រេសិត​ពិសេស​របស់សហភាព​អឺរ៉ុប​(EU) សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា សរ​បញ្ជាក់​ឱ្យឃើញ​ពី​ការគាំទ្រ យ៉ាងខ្លាំង​ក្លា​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​អាស៊ាន និង​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​។​

ការគាំទ្រ​នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប​លើក​ទី​១១ ដែលត្រូវបាន​រៀបចំឡើង​នៅរាជធានី​ភ្នំពេញ ក្នុង​ទម្រង់​ដោយផ្ទាល់​ផង និង​តាមរយៈ​ប្រព័ន្ធ​ដេ​អូ​ផងនៅ​ថ្ងៃទី​១០-១១ ខែមីនា ឆ្នាំ​២០២២​។

កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប​លើក​ទី​១១ ត្រូវបានរៀបចំឡើងនៅ​រាជធានី​ភ្នំពេញក្នុង​ទម្រង់ ដោយផ្ទាល់ផងនិងតាមរយៈប្រព័ន្ធ​វីដេអូ​ផង នៅថ្ងៃទី​១០-១១ ខែមីនា ឆ្នាំ​២០២២ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំអនុ​ក្រុម ចំនួនបី រួមមាន  ៖(១)ពាណិជ្ជកម្ម និង​ការវិនិ​យោគ (២)    កិច្ចសហប្រតិបត្តិការ និង (៣) ការកសាង​ស្ថាប័នកំណែទម្រង់រដ្ឋបាល កំណែទម្រង់​ច្បាប់និង​យុត្តិធម៌ អភិបាលកិច្ច និង​សិទ្ធិមនុស្សរួចមក។ កិច្ចប្រជុំ​អនុ​ក្រុមនីមួយៗ បាន​ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៥ ដល់២៧ ខែ​វិច្ឆិ​កា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​ពន្យារពេល​ចាប់តាំងពី​ពេលនោះមក ដោយសារ​តែ​ការរំខាន​បណ្តាលមកពីជំងឺកូ​វីដ-១៩​។ កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​នេះ ដឹកនាំ​ដោយ ឯកឧត្តម លុយ ដា​វីត រដ្ឋលេខាធិការ  នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៃ ព្រះ​រាជាណាចក្រកម្ពុ​ជា និង​លោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រងប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​មន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប​។​

សហភាព​អឺរ៉ុប​ក៏បាន​កោតសរសើរកម្ពុជាផងដែរ ចំពោះជោគជ័យ​នៃ​ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-​អឺរ៉ុ​ប​លើក​ទី​១៣  (AS EM13 ) កាលពីឆ្នាំ២០២១ កន្លងទៅ ដែល​បានបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង និង​ការ​ប្តេជ្ញាចិត្ត​រួម​គ្នាក្នុងការដោះ​ស្រា យ​ជំងឺរាតត្បា​តកូ​វីដ​-១៩ក៏​ដូចជា ក្នុងការធានាឱ្យបានថា  ពហុ​ភាគី​និយម​នៅតែ​បន្ត​មានភាពពាក់ព័ន្ធ និងមាន​ប្រសិទ្ធ ភាពដោះ​ស្រាយបញ្ហាតំបន់ និង​សកល​។ 

សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់បន្ថែមថា ​ការតែងតាំង ឯកឧត្តម Igor Driesmans ជាប្រេសិតពិ​សេសរ​បស់ EU សម្រាប់ប្រទេស​មី​យ៉ាន់​ម៉ា សរបញ្ជាក់​ឱ្យឃើញពី​ការគាំទ្រយ៉ាងខ្លាំង​ក្លារបស់សហ​ភាព​អឺរ៉ុប​ចំពោះ​អាស៊ាន និង​ប្រេសិត  ពិសេស​របស់​អង្គការសហប្រជាជាតិ ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទប្រាំ​ចំណុច​របស់អាស៊ាន​៕

ដោយ៖ពលជ័យ

សូមជូនសេចក្តីប្រកាសព័ត៌មានរួម កម្ពុជា និងសហភាពអឺរ៉ុប ទាំងស្រុងដូចតទៅ៖

ads banner