នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចកម្ពុជាសប្តាហ៍ក្រោយ (Video Inside)

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅ សប្តាហ៍ក្រោយនេះ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាដំណើរទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រីជប៉ុនគ្រោងនឹងធ្វើនៅថ្ងៃទី១៩និង២០មីនា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការ អញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន។  លោកនាយករដ្ឋមន្ត្រីជប៉ុននឹងមានជំនួបទ្វេភាគី ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០មីនា។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋម​ន្ត្រីជប៉ុន នៅកម្ពុជានាពេលនេះ ត្រូវគេចាត់ទុកថាដើម្បី ការអបអរសាទរខួប៣០ឆ្នាំ ដែលជប៉ុន បានបញ្ជូនកងកម្លាំងស្វយ័ការពារមកកាន់កម្ពុជា ហើយក៏ជាការអបអរសាទរខួប ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner