តំណាងកម្ពុជាប្រតិកម្មតបចំពោះការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (Video Inside)
តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះការធ្វើគថ្លង់របស់ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សជុំវិញភាសាមួល បង្កាច់បង្ខូចធ្វើឡើងដោយក្រុមគាំទ្របក្សប្រឆាំង។
គួរបញ្ជាក់ថារវាងពីថ្ងៃទី៩ដល់ ថ្ងៃទី១១ មីនា គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កំពុងបំពេញកាតព្វកិច្ច ការពារនូវរបាយការណ៍ជាតិរបស់ខ្លួន ក្នុងសម័យប្រជុំលើកទី១៣៤នៃគណៈ កម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ។ ក្នុងកិច្ចប្រជុំនោះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ត្រូវគេរាយការណ៍ថាបានមើលទិដ្ឋភាពសិទ្ធិមនុស្ស តែមួយចំហៀងរបស់ក្រុមប្រឆាំង ដែលទង្វើនេះ បានធ្វើឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចូលរួមបានបង្ហាញក្តីខកចិត្តជាខ្លាំង។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន ក្នុ្ងងបទអន្តរាគមន៍របស់ខ្លួន បានហៅ «ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះ ការប្រើភាសាប្រជាភិថុត ប្រកបដោយគ្រោះថ្នាក់របស់ក្រុមប្រឆាំងមួយចំនួន ដែលវិធី សាស្រ្តរបស់ក្រុមនោះគឺការផ្សព្វផ្សាយព័ត៌មានមិនពិត, ការជេរប្រមាថនិងបង្កាច់បង្ខូច គ្រប់បែបយ៉ាង, ការញុះញង់ឱ្យមានការស្អប់ ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងភាសាអំពាវនាវ បំផុសការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។
តំណាងអចិន្ត្រៃយ៍ របស់កម្ពុជា បានដាក់សំណួរទៅប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុក សិទ្ធិមនុស្សវិញថា តើលោកជំទាវឧត្តមស្នងការនោះចាត់ទុកថា អំពើទាំងនោះជាការ ប្រព្រឹត្ត ស្របច្បាប់ក្រោមច្បាប់អន្តរជាតិដែរឬ? មន្ត្រីកម្ពុជាបានថ្លែងថាគេមានការ ខកចិត្តយ៉ាងខ្លាំង ចំពោះប្រការដែលលោកជំទាវឧត្តមស្នងការ ទទួលយករបាយការណ៍ ដែលពិនិត្យមើលតែ មួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។