រាជរដ្ឋាភិបាលប្រាប់រដ្ឋមន្ត្រី៣ក្រសួងរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ (Video Inside)

រាជរដ្ឋាភិបាលបានជំរុញយន្តការដេញថ្លៃនាំចូលជ្រូករស់ក្រោយការបន្ទោសរដ្ឋមន្ត្រីក្រសួង កសិកម្មកន្លងមកដែលបានបិទក្នុងការនាំចូលសត្វជ្រូកពីក្រៅប្រទេស។

លិខិតមួយ របស់ទីស្តីការគណរដ្ឋមន្ត្រីដែលបណ្តាញសារព័ត៌មានបានទទួលនៅថ្ងៃនេះ បានសរសេរ ប្រាប់ដល់ រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមានក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវបន្តរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់មកផ្គត់ផ្គង់មកប្រទេសកម្ពុជា ឲ្យបានឆាប់។

លិខិតបានសរសេរថាយន្តការការដេញថ្លៃនាំចូលជ្រូករស់នេះ ធ្វើឡើងដើម្បីការពារផលប្រយោជន៍ ទាំងអ្នកចិញ្ចឹមក្នុងស្រុកផង និងអ្នកប្រើប្រាស់ ដែលជាអ្នកហូបសាច់ជ្រូកប្រចាំថ្ងៃផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner