ក្រសួងអប់រំបន្តគាំទ្ររាល់គម្រោង និងសកម្មភាពសាធារណរដ្ឋឥណ្ឌាទាក់ទងវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដី ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីកិច្ចសហ ប្រតិបត្តិការក្នុងវិស័យអប់រំ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌាតាំងពីសម័យបុរាណ ដូចជាប្រវត្តិសាស្រ្ដ អក្សរសាស្រ្ដ ភាសា សាសនា និងវប្បធម៌។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ សាធារណរដ្ឋឥណ្ឌា ដែលបានចូលរួមចំណែកក្នុងកិច្ច សហប្រតិបត្តិការក្នុងវិស័យអប់រំ ដូចជាការផ្ដល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជា ការអភិវឌ្ឍវិស័យ បច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់គម្រោង និង សកម្មភាពរបស់សាធារណរដ្ឋឥណ្ឌា ទាក់ទងទៅនឹង វិស័យអប់រំ។

ចំណែកលោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍អំពី ការស្នើសុំក្នុងការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ ដូចជាគម្រោង ទាក់ទងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំ និងការ បង្កើតក្រុមការងារជាមួយក្រសួងពាក់ព័ន្ធនានា៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner