ក្រុមបងធំ ដែលមានរហ័សនាម JTK ប្រចាំស្រុកកោះធំដេញស្ទះកាប់ជនរងគ្រោះ ដោយសារគំនុំ ស្លាប់ម្នាក់ របួស២នាក់

កណ្តាល ៖ ក្រុមបងធំ ដែលមានរហ័សនាម JTK បានធ្វើសកម្មភាពដេញស្ទាក់កាប់ គប់ ជនរងគ្រោះ រហូតដល់ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់ទៀតហើយ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចលើផ្លូវបេតុងមាត់ទន្លេ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល និងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទីព្រឹក នៅស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះទាំង ០៣នាក់ ទី១ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ទី២ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ និងទី៣ឈ្មោះ កាំង សំណាង(ឡូ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។

សមត្ថកិច្ចស្រុកកោះធំ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលជ្រោយតាកែវ ចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោម ១២នាក់ ។ ជនសង្ស័យនោះ ឈ្មោះ វ៉ាន់ ណេត ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឡក្បឿង ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ ចំណែក ជនសង្ស័យ ១១នាក់ទៀត រត់គេចខ្លួន ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner