សម្តេចតេជោ ហ៊ុន សែន ប្រកាសពីលក្ខខណ្ឌតម្រូវថ្មី សម្រាប់អ្នកដំណេីរមកពីបរទេសមកកាន់កម្ពុជា
ព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីសម្រាប់អ្នកដំណេីរមកពីបរទេស ដេីម្បីបន្ធូបន្ថយការធ្វេីដំណេីររបស់ពលរដ្ឋកម្ពុជា និងភ្ញៀវ បរទេស ក្នុងន័យទា់ទាញការវិនិយោគផង និងទេសចរណ៍ផង ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លក្ខខណ្ឌថ្មីសម្រាប់ អ្នកដំណេីរមកពីបរទេសមកកាន់គម្ពុជា មានដូចជាទី១ លុបចោល លក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេស បង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា, ទី២ លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងទី៣ អនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។
សម្ដេចបានបញ្ជាក់ថា ៣ចំណុចនេះ គឺដេីម្បីបន្ធូបន្ថយការ ធ្វេីដំណេីររបស់ពលរដ្ឋកម្ពុជា និងភ្ញៀវបរទេស ក្នុងន័យ ទាក់ទាញការវិនិយោគផង និងទេសចរណ៍ផង ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ៕ ដោយ ៖ វណ្ណលុក