ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២១ មីនា ២០២២

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលបានជោគជ័យជាបន្តបន្ទាប់

ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល

ត្រូវបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ដើម្បីរៀបចំគោលនយោបាយ និងការផ្តល់សេវាក្នុងវិស័យនីមួយៗ

គ.ជ.អ.ប ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សាភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ

គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសមស្របនានាសម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិ

ភាពជោគជ័យនៃការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ គឺដោយសារមានការប្រគល់តួនាទី និងអំណាចជូនទៅថ្នាក់ក្រោមជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថា ទីក្រុងមេត្រូប៉ូលីតែន

កាលពីឆ្នាំ ២០២០កន្លងមក កម្ពុជាបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ (ឆ្នាំ២០១០-២០២០) ដោយសម្រេចបានសមិទ្ធផល គួរឱ្យកត់សម្គាល់

ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព

ត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារ

សម្តេចតេជោ អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្តល់ការគាំទ្រ សហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាព-សង្គមគ្រួសារកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចុប្បន្ន និងអនាគត៕

ads banner