យន្តហោះដឹកអ្នកដំណើរ ១៣២នាក់ ជួបគ្រោះថ្នាក់ធ្លាក់នៅចិន

ប៉េកាំង៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន នៅថ្ងៃចន្ទនេះបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 បានធ្លាក់នៅតំបន់ភ្នំមួយក្នុងទីក្រុង Tengxian ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។

អាជ្ញាធរចិនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះបានដឹកមនុស្ស ១៣២នាក់ ក្នុងនោះមានអ្នកដំណើរ ១២៣នាក់ និងនាវិក ៩នាក់។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងថាតើមានអ្នករងរបួស ឬអ្នកស្លាប់ប៉ុន្មាននាក់នៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ហើយភ្លើងឆេះភ្នំមួយត្រូវបានរាយការណ៍បន្ទាប់ពីឧបទ្ទវហេតុនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner