ឆ្នាំ២០២២ ថៃនាំចេញអង្ករអាចកើនដល់ប្រាំបីលានតោន

ថៃ៖ការនាំចេញអង្កររបស់ប្រទេសថៃ ត្រូវរំពឹងថា នឹងលើសពីប្រាំបី លាន តោននៅឆ្នាំ២០២២នេះ។ ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ Chookiat Ophaswongse បានឱ្យដឹងទៀតថា ចំនួនកើនឡើងបែបនេះ គឺ ដោយសារតែភាពខ្សោយនៃប្រាក់បាត និងការកើនឡើងនៃតម្រូវ ការ នៅក្នុងទីផ្សារពិភពលោក។

លោក Chookiat ថា ការនាំចេញអង្កររបស់ថៃឈានដល់ ១,៥ លាន តោនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២ បើធៀបនឹង ពេលដូចគ្នា កាលពីឆ្នាំ២០២១ មានត្រឹម៩០ម៉ឺនតោន។

លោកបានបន្តថា ប្រសិនបើប្រទេសថៃអាចនាំចេញជាមធ្យម ៧០ ម៉ឺនតោនក្នុងមួយខែ នោះទំហំនាំចេញសរុបទំនងជាមានយ៉ាង ហោច ណាស់ ប្រាំបីលានតោននៅឆ្នាំនេះ លើសពីប្រាំពីរ លាន តោនដែលសមាគមបានព្យាករ កាលពីមុន។

តម្លៃនៃការនាំចេញត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៣០ ពាន់លានបាត កើនឡើងពី ១១០ ពាន់លាន កាលពីឆ្នាំ២០២១៕ ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner