ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភដល់ កម្មករ និយោជិតក្នុងវិស័យទេសចរណ៍ លើកទី៧៩ចំនួន២ ៤៩៤នាក់
ភ្នំពេញ៖ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២២ ខែ មីនាឆ្នាំ២០២២នេះបានជូនដំណឹងមួយពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករ និយោជិត ក្នុងវិស័យទេសចរណ៍ ដែលត្រូវបាន ព្យួរ កិច្ចសន្យាការងារសបតាមស្មារតីនកញ្ចប់វិធានការរបស់ រាជ រដ្ឋាភិបាលលើកទី៧៩។
ក្រសួងការងារ បានបញ្ជាក់ដល់បងប្អូនកម្មករនិយោជិតចំនួន ២ ៤៩៤នាក់ នៃសហគ្រាសទាំង៣៩ នៃវិស័យទេសចរណ៍ ដែល ទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យា ការងារស្របតាមស្មារតី ជុំទី ៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារ វីង (ខេមបូឌា)នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋា ភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យ ក្រសួង តាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើ ចំនួន ថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖
- ១២០ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
-១៦០ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ក្រសួងការងារបានរំឭកថា ធនាគារ វីង (ខេមបូឌា) នឹងបង្វិល ប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា)។
ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារ វឹងដែលនៅជិតបំផុត។
សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវឹង ឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅ សហគ្រាស ទាំង៣៩ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ វីង (ខេមបូឌា) នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើ បច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករសហគ្រាសដទៃផ្សេងទៀតអំពីការបើក ផ្តល់ប្រាក់ឧបត្ថម្ភនេះ៕ដោយ៖ម៉ាដេប៉ូ