ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទឹកកក បណ្ដាល ឲ្យ ស្លាប់ ពេល បញ្ជូន ទៅ សង្គ្រោះ នៅ ឯមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរស ម្នាក់ បានស្លាប់ពេលបញ្ចូនសង្គ្រោះនៅឯមន្ទីរពេទ្យ ម្លិះដង្កោ បន្ទាប់ពីជិះ ម៉ូតូ ក្នុង ល្បឿន លឿន ហេីយជ្រុល ទៅ បុក និង រថយន្ត ដឹក ទឹក អនាម័យ ដែល កំពុង បេីក ឆ្លង ផ្លូវ កាលពីវេលា ម៉ោង ៨យប់ ថ្ងៃ ទី ២៣ ខែ មីនា ឆ្នាំ ២០២២ នៅតាម បណ្ដោយ ផ្លូវ ៥០ម៉ែត្រ កែង ផ្លូវ បេតុង អត់ លេខ ស្ថិត ក្នុង ភូមិ ជេីង ឯក សង្កាត់ ជេីង ឯក ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សព ជនរងគ្រោះ មានឈ្មោះ ចាន់ ឬទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ ភូមិ បុរី កម្ម ករ សង្កាត់ ជេីង ឯក ខណ្ឌ ដង្កោ ជិះ ម៉ូតូ ម៉ាក ហុង ដា ឌ្រីម ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1IN5246 ជាមធ្យោបាយ ។
ដោយ ឡែក អ្នក បេីក បរ រថយន្ត បង្ករ សមត្ថកិច្ច មិន ទាន់ ឱ្យ ស្គាល់ អត្តសញ្ញាណ នៅ ឡើយ គ្រាន់ តែដឹង ថា បេីក រថយន្ត ដឹក ទឹកកក អនាម័យ របស់ ក្រុម ហ៊ុន អ៊ីវ៉ា ព្រៀម ម៉ាក IZUSU ពណ៌ស ពាក់ ស្លាក លេខ ភ្នំពេញ 2BE 1650 ។

យោងតាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានឲ្យដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ បុរស ម្នាក់ បានបេីក រថយន្ត ដឹក ទឹក កក អនាម័យ ម៉ាក IZUSU ពណ៌ស ធ្វើ ដំណើរ តាម ផ្លូវ បេតុង អត់ លេខ ក្នុង ទិសដៅ ពី ជេីង ទៅ ត្បូង លុះ មកដល់ ចំនុច កេីត ហេតុ ក៍បានឆ្លង ឡេីង ទៅ រក ស្តាំ របស់ ខ្លួន ហេីយ គាប់ ជួន ពេល នោះ រថយន្ត ឆ្លង បាន ពាក់ កណ្តាល ក៍ស្រាប់ តែ បុរស ម្នាក់ បានជិះ ម៉ូតូ ហុងដា ឌ្រីម បោះ ពួយ ក្នុង ល្បឿន លឿន តាម បណ្ដោយ ផ្លូវ ៥០ម៉ែត្រ ក្នុង ទិសដៅ ពី កេីត ទៅ លិច ក៍ជ្រុល ទៅ បុក ចូល ក្រោម ពាក់ កណ្តាល រថយន្ដ បណ្ដាល ឲ្យ ម៉ូតូ ជាប់ ក្រោម រថយន្ត ចំណែកអ្នក ជិះ ម៉ូតូ រងរបួស ធ្ងន់ ធ្ងរ ត្រង់ ក្បាល ត្រូវ បាន បញ្ជូន តាម រថយន្ត សាមុយ យក ទៅ ធ្វើការ សង្គ្រោះ នៅ គ្លីនិក ឯកជន យីហោ ម្លិះ ដង្កោ តែ ពេល ទៅ ដល់ គ្លីនិក ជន រងគ្រោះ ក៍បាន ដាច់ ខ្យល់ ស្លាប់ តែ ម្តង ។

ដោយ ឡែក អ្នក បេីក បរ រថយន្ត វិញ ក៍ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន យក ទៅ ធ្វើការ សាកសួរ នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ជេីង ឯក ផងដែរ ។ បន្ទាប់មកសមត្ថកិច្ច មូលដ្ឋាន និងផ្នែកជំនាញ ចរាចរណ៍ ខណ្ឌ បានចុះ ទៅ កន្លែង កេីតហេតុ ព្រម ទាំង ទាក់ទង ស្វែងរក សាច់ញាតិ របស់ ជនរងគ្រោះ ផងដែរ ហើយ ពេល សាច់ញាតិ មក ដល់ ក៏ប្រាប់ឲ្យដឹងថា ជនរងគ្រោះ បាន ជិះ ម៉ូតូ ត្រលប់ មកពីជូន បងប្អូន ពី កន្លែង ធ្វើការ ត្រលប់ ទៅ ផ្ទះ ក៍ជួប គ្រោះ ថ្នាក់ បែបនេះ តែម្ដង ។

សមត្ថកិច្ច ជំនាញបានធ្វេី លិខិត ប្រគល់ សព ឲ្យទៅសាច់ញាតិ ចាត់ចែង ធ្វើ បុណ្យ តាម ប្រពៃណី នៅ វត្ត ជេីង ឯក ។ ចំណែក មធ្យោបាយ រួម ទាំង អ្នក បេីក បរ ត្រូវ បាន សមត្ថកិច្ច ជំនាញ ចរាចរណ៍ ក្រុង ចុះ ទៅ ធ្វើ ការ វាស់ វែង យក ទៅ រក្សា ទុក នៅ ការិយាល័យ នៅ ចរាចរណ៍ ជេីង គោក នៃ ស្នង ការ ដ្ឋាន រាជធានី ភ្នំពេញ ដើម្បី ចាត់ ការ បន្តនាពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner