ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៥ មីនា ២០២២

អត្ថបទដោយ៖
AMS OneMinute

ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញ ជួយសម្រួលការធ្វើដំណើរដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ

ការសាងសង់ផ្លូវជាតិលេខ៥១ គឺជាព្រះរាជតម្រិះដ៏ច្បាស់លាស់មួយរបស់ព្រះអង្គឌួង ក្នុងការតភ្ជាប់ការធ្វើដំណើរទៅកាន់សមុទ្រ

កម្ពុជាបានផ្លាស់ប្តូរនយោបាយក្នុងការសាងសង់ផ្លូវពីការសាងសង់ឱ្យបានវែង មកជាការសាងសង់ឱ្យមានកម្រិតគុណភាពខ្ពស់

សមិទ្ធផលទាំងឡាយកើតចេញពីកិច្ចប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងរកសុខសន្តិភាព

អាទិភាពចម្បងរបស់កម្ពុជា គឺសុខសន្តិភាព។ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព

កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ចិន កំពុងហុចផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ

ជំងឺកូវីដ១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ

សម្តេចតេជោផ្តាំទៅអភិបាលខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ប្រយ័ត្នទៅមិនដល់ព្រំដែនខេត្ត នាំឱ្យក្លាយជាជម្រកគ្រឿងញៀន

សម្តេចមានបំណងធ្វើត្រឹមគ្រូបង្រៀន និងអ្នកបើកយន្តហោះប៉ុណ្ណោះ តែព្រហ្មលិខិតបានកំណត់ឱ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រី

សម្តេចជាអ្នកដែលបានកាន់តំណែងរដ្ឋមន្ត្រីការបរទេស និងធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាយុក្មេងជាងគេ។ អាយុមិនសំខាន់នោះទេ តែសំខាន់ធ្វើបាន ឬមិនបាន

ឆ្នាំ២០២៣ សម្តេចនៅតែបន្តឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា

ក្មេងមានចំណេះដឹង ខ្វះបទពិសោធន៍ ចាស់ខ្វះចំណេះដឹង តែសម្បូរណ៍ពិសោធន៍

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្តេចនឹងសម្រាកលំហែនៅខេត្តព្រះសីហនុ

អាជ្ញាធរ និងសមត្ថកិច្ចត្រូវរៀបចំរក្សាសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ads banner