ឯកឧត្តម ស សុខា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

(ភ្នំពេញ)៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើក «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា»។

ខណៈកម្មវិធិបិទនឹងធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធីនេះនឹងព្រឹត្តធ្វើឡើងរយៈពេល១ថ្ងៃពេញ មានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយ៉ាងច្រើនកុះករនាសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តម ស សុខា បានឱ្យដឹងថា ក្នុងការពង្រីកសកម្មភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា(ក.យ.គ.) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាអង្គភាពសេនាធិការ ដើម្បីបំពេញភារកិច្ច និងធ្វើសកម្មភាពនានាទាក់ទងទៅនឹងការងារយុវជន និងការផ្តល់ផលប្រយោជន៍ដល់យុវជនដែលជានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅទូទាំងប្រទេស។

នាឱកាសនោះដែរ ឯកឧត្តម បានបន្តថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា មានភារកិច្ចសំខាន់ៗក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាព អប់រំសីលធម៌ និងបណ្តុះមនសិការជាតិដល់យុវជនឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ព្រមទាំងកៀរគរយុវជនដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យចូលរួមសហការក្នុងសកម្មភាពនានា របស់ ស.ស.យ.ក.។

ឯកឧត្តម ស សុខា បានបញ្ជាក់ថា ដើម្បីបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ក.យ.គ. បានរៀបចំរចនាសម្ព័ន្ធដែលមានលេខាធិការដ្ឋាន និងផ្នែកចំណុះចំនួន៧ រួមមាន៖ ផ្នែកយុវជនគ្រឹះស្ថានឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ ផ្នែកបណ្តុះបណ្តាល អាហារូបករណ៍ និងរកការងារធ្វើ ផ្នែកទំនាក់ទំនងសាធារណៈ និងការងារសហគមន៍ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ផ្នែកផែនការ និងស្រាវជ្រាវ ផ្នែកព័ត៌មានវិទ្យា និងគ្រប់គ្រងទិន្នន័យ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner