តារាកំប្លែងជើងចាស់នាយកុយ និងនាយក្រឹម បោះទុនរួមគ្នាបើកសម្ភោធដាក់លក់ដីឡូតិ៍កុយក្រឹមអង្គរផាកដ៏ធំនៅខេត្តសៀមរាប
សៀមរាប ៖ ធ្លាប់តែឃើញតារាកំប្លែង២ដួងកំប្លែងរួមគ្នា តែនាពេលថ្មីៗនេះ តារាកំប្លែងទាំងពីរបានចំណាយដើមទុនយ៉ាងច្រើនរួមគ្នា បើកលក់ដីឡូតិ៍ដែលមានឈ្មោះថា ដីឡូតិ៍ កុយក្រឹម អង្គរផាក ខេត្តសៀមរាប មានទីតាំងនៅភូមិព្រំកុដ្ឋ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជិតផ្លូវជាតិលេខ៦A ក្រុងសៀមរាប។
នៅក្នុងពិធីនោះ តារាកំប្លែងនាយកុយ និងនាយក្រឹមបាននិយាយថា គម្រោងដីឡូតនេះ គឺរកបើកយូរហើយ តែដោយសារការរាតត្បាតពីជំងឺកូវិដ១៩ អញ្ចឹងក៏សម្រេចចិត្តអូសបន្លាយពេលសិន ហើយនៅដើមឆ្នាំនេះ ដោយសារប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសឡើងវិញនោះ ដូច្នេះយើងក៏រៀបចំធ្វើតែម្តង ដោយពួកលោកក៏មានអារម្មណ៍ថា រំភើប ព្រោះនេះជាគម្រោងជំឈានដំបូងលើការវិនិយោគលើវិស័យអចលនៈទ្រព្យ។ ជាមួយគ្នានេះ តារាកំប្លែងជើងចាស់ទាំងពីរដួង បានសម្តែងក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គម្រោងដីឡូតិ៍ កុយក្រឹម អង្គរផាក ខេត្តសៀមរាបនេះ នឹងទទួលការគាំទ្រពីអតិថិជន ក៏ដូចជាទទួលជោគជ័យ ១០០%។
បើតាមនាយក្រឹម គំរោងដីឡូតិ៍ និងផ្ទះលំហែ ក្រឹមកុយ អង្គរផាក ដែលមានទំហំ៥ម៉ែត្រគុណនឹង២០ម៉ែត្រមានតម្លៃ ១,៥០០ដុល្លារ ដោយអតិថិជនអាចធ្វើការបង់រំលោះត្រឹម៣២ដុល្លារក្នុងមួយខែប៉ុណ្ណោះ ចាប់បើកលក់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះតទៅហើយ។ នាយកុយបន្ថែមថា ដីឡូតិ៍ដែលមានទំហំ១០ម៉ែត្រគុណនឹង២០ម៉ែត្រមានតម្លៃ ៣,០០០ដុល្លារ ចំណែកឯទំហំ១០ម៉ែត្រគុណនឹង២៥ម៉ែត្រមានតម្លៃ ៤.៥០០ដុល្លារ ទំហំ៥ម៉ែត្រគុណនឹង៣០ម៉ែត្រមានតម្លៃ ៣,០០០ដុល្លារ ទំហំ១០ម៉ែត្រគុណនឹង៣០ម៉ែត្រមានតម្លៃ ៦,០០០ដុល្លារ ទំហំ២០ម៉ែត្រគុណនឹង២០ម៉ែត្រមានតម្លៃ ៦,០០០ដុល្លារ និងទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រមានតម្លៃ ១១,០០០ដុល្លារ។
តារាកំប្លែងនាយកុយ និងនាយក្រឹមបញ្ជាក់ទៀតថា គម្រោងដីឡូតិ៍នេះធានាថា មានទីតាំងល្អជាមួយតំលៃធូរថ្លៃមិននឹកស្មានដល់។ គម្រោងដីឡូតិ៏ និងផ្ទះលំហែ កុយក្រឹម អង្គរផាក នៅខេត្តសៀមរាប។ គម្រោងជាប់ផ្លូវ ៥០ម៉ែត្រ ទៅព្រលាន្តយន្តហោះថ្មីខេត្តសៀមរាប ស្ថិតនៅចំនុចកណ្តាលព្រលានថ្មី និងក្រុងសៀមរាប ដោយនៅក្នុងគំរោងនេះ ដីមានប្រព័ន្ធលូ ទឹក ភ្លើង និងមានភ្លើងបំភ្លឺផ្លូវនៅពេលយប់ មានដើមឈើអមសង្ខាងផ្លូវ មានសួនច្បារ ផ្ទះលំហែសម្រាប់ស្នាក់នៅ និងទេសចរណ៍នៅខេត្តសៀមរាប ស្ថិតនៅលើផ្លូវត្រង់ផ្លូវ៥០ម៉ែត្រ ផ្តល់ជូនប្លង់រឹងបំបែកក្បាលដី។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីកាត់ខ្សែបូរណ៍សម្ភោធបើកលក់គម្រោងដីឡូត៌ កុយក្រឹម អង្គរផាក ខេត្តសៀមរាបជាផ្លូវការខាងលើនេះ ក៏មានរៀបចំពិធីចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារផងដែរ៕ ដោយ៖ ឈឹម ទីណា