ធនាគារ ស្ថាបនា ភ្ជាប់បណ្តាញអាជីវកម្ម Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេស សម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និង សហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ៖ ធនាគារ ស្ថាបនា បានឈានដល់សមិទ្ធផលថ្មីមួយទៀតនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២នេះ ក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខ ដែលផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Visa B2B Connect ដំបូងគេនៅក្នុងប្រទេសកម្ពុជា ជូនដល់អតិថិជនចាស់ និងថ្មី ទាំងអស់របស់ធនាគារ។ ដំណោះស្រាយទូទាត់អាជីវកម្មឆ្លងប្រទេស ដែលមានភាពបត់បែន នឹងគ្របដណ្តប់ជាង ១០៤ប្រទេស និងតំបន់ ព្រមទាំងទូទាត់បានជាង ១០០រូបិយប័ណ្ណជុំវិញពិភពលោក។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “«ចំណុចសំខាន់នៃអាជីវកម្មរបស់យើង គឺការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធន៍ល្អឥតខ្ចោះ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ការធ្វើប្រតិបត្តិការបង់ប្រាក់ និងទទួលប្រាក់រហ័ស ហើយមានសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ទំហំ ជាពិសេសនៅក្នុងបរិយាកាសធុរកិច្ចក្នុងតំបន់ និងសកល ដែលកំពុងមានការផ្លាស់ប្តូរមិនឈប់ឈរនាពេលបច្ចុប្បន្ននេះ។

Visa B2B Connect នឹងជួយដល់ប្រតិបត្តិការផ្នែកធុរកិច្ចរបស់ម្ចាស់អាជីវកម្មដែលជាអតិថិជនរបស់ធនាគារ ស្ថាបនាទាំងអស់ ឲ្យទទួលបាននូវអត្ថប្រយោជន៍ពីភាពងាយស្រួលនៃការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសយ៉ាងរហ័ស និងសុវត្ថិភាព តាមរយៈបណ្តាញសាខាដ៏ច្រើនរបស់យើង»។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “«ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នត្រូវការសមត្ថភាពទូទាត់ដែលមានតម្លាភាព រហ័ស និងងាយស្រួលគ្រប់គ្រង»។ អ្នកស្រីបន្តថា៖ «សេវាកម្ម Visa B2B Connect នឹងផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់ធនាគារស្ថាបនាក្នុងការបោះជំហានចូលទៅកាន់សេដ្ឋកិច្ចពិភពលោកជាមួយនឹងការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាពខ្ពស់ និងការចំណាយទាបជាងមុន»។

សេវាកម្ម Visa B2B Connect ត្រូវបានដាក់ឲ្យដំណើរការសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ទាំងអាជីកម្មក្នុង និង ក្រៅប្រទេស។ ម្ចាស់ធុរកិច្ចនៅកម្ពុជា កំពុងតែរីករាយជាមួយនឹងការទូទាត់ដែលរលូន មានប្រសិទ្ធភាព ហើយយើងអាចព្យាករណ៍ពីគោលដៅពេញនិយមសម្រាប់ការទូទាត់ រួមមាន ប្រទេសថៃ សិង្ហបុរី ហុងកុង អឺរ៉ុប ចិន ជប៉ុន សហរដ្ឋអាមេរិក និងបង់ក្លាដែស។ Visa B2B Connect ផ្តល់នូវការតភ្ជាប់តែមួយគត់ទៅកាន់ពិភពលោក អនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីអ្នកទទួល។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់របាយការណ៍អាជីវកម្មដែលអាចត្រួតពិនិត្យដោយផ្ទាល់ នូវតំលៃសេវា អត្រាប្តូរប្រាក់ និងពេលវេលាដែលប្រាក់បានទៅដល់អ្នកទទួល។

Visa B2B Connect បំពាក់នូវស្រទាប់សុវត្ថិភាពជាច្រើន ដោយប្រតិបត្តិការនីមួយៗត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។ លើសពីនេះ សម្រាប់ទិន្នន័យ និងព័ត៌មានលម្អិតរបស់ស្ថាប័ន ត្រូវបានការពារដោយបច្ចេកវិទ្យាបំប្លែងព័ត៌មានទៅជានិមិត្តសញ្ញា (tokenization technology) របស់ Visa ដែលអាចការពារម្ចាស់អាជីវកម្មបាន ក្នុងករណីមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner