ក្រសួងអប់រំ និងអង្គការយូនីសេហ្វ រៀបចំសិក្ខាសាលាស្តីពីដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីប្រមូលធាតុចូលពង្រឹងគុណវុឌ្ឍិនៃ ការងារ សុខភាពសិក្សា
ព្រៃវែង៖ នាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំ យុវជន និង កីឡាសហការជាមួយអង្គការអង្គការអង្គការយូនីសេហ្វ( UNICEF)រៀបចំសិក្ខាសាលាស្តីពីដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីប្រមូលធាតុ ចូលក្នុងការពង្រឹងគុណវុឌ្ឍិនៃការងារសុខភាពសិក្សា ពិសេស ធានាបាននូវសុវត្ថិភាព និងសុខភាពដល់បុគ្គលិកអប់រំ និង អ្នក សិក្សាគ្រប់កាលៈទេសៈ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយ មានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តី ទទួលបន្ទុកការងារសុខភាពសិក្សានៃមន្ទីរអប់រំ យុវជន និងន កីឡារាជធានីខេត្តទាំង២៥ និងមន្រ្តីទទួលបន្ទុកការងារ សុខភាពសិក្សានៃការិយាល័យអប់រំ យុវជន និងកីឡាស្រុក ខេត្តព្រៃវែង។
ក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពនិងសុខភាព របស់បុគ្គលិកអប់រំនិងអ្នកសិក្សា ដោយបានជំរុញការចាក់ ថ្នាំបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញដល់ បុគ្គលិកអប់រំទាំងអស់ និងអ្នកសិក្សាចាប់ពីអាយុ៣ ឆ្នាំ ឡើង ទៅ ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានដាក់ចេញនូវវិធានការ ស្តង់ដារ ប្រតិបត្តិ (SOP) នៅតាមគ្រឹះស្ថានសិក្សាទូទាំង ប្រទេស ពិសេសវិធានការ៣ការពារ ៣កុំ និងការរៀបចំម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្នែកអនាម័យ និងទឹកស្អាតនៅតាម គ្រឹះស្ថានសិក្សា ក៏ដូចជាការជំរុញការបង្កើតជាបន្ទប់សុខភាព នៅតាមគ្រឹះស្ថានសិក្សា។ល។
ចំពោះការអប់រំសុខភាពផ្លូវចិត្តក៏បាន ផលិតវីដេអូអប់រំ ស្តីពីជំងឺកូវីដ-១៩ ព្រមទាំង សម្ភារៈអប់រំផ្សព្វផ្សាយ គ្រប់ ទម្រង់ពាក់ព័ន្ធនឹងការបង្ការជំងឺជំងឺកូវីដ-១៩ ជាច្រើន ផងដែរ។ លទ្ធផលនៃការចូលរួមអនុវត្តអន្តរគមន៍ទាំងនេះបានធ្វើប្រទេសកម្ពុជា អាចបើកសាលារៀន បើកវិស័យសេដ្ឋកិច្ច និង សង្គម ឡើងវិញគ្រប់វិស័យ បើទោះបីជាប្រទេសកម្ពុជា មាន ការ រាតត្បាតជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង តែយើងអាច គ្រប់គ្រងបាន តាមរយៈការចូលរួមចាក់វ៉ាក់សាំង និងការ ប្រកាន់ខ្ជាប់នូវវិធានការនៃការរៀនរស់នៅ និងធ្វើការក្នុង គន្លងជីវិតថ្មី៕
ដោយ៖រ៉ាវុធ