ឆេះឃ្លាំងស្តុបកៅអីចាស់ៗ និងក្តារខៀនអស់ទាំងស្រុង នៅក្នុងសាកលវិទ្យាល័យភូមិន្ទភំ្នពេញ

ភ្នំពេញ ៖ អគ្គីភ័យ មួយបានឆាបឆេះឃ្លាំងស្តុបកៅអីចាស់ៗ និងក្តារខៀនអស់ទាំងស្រុង នៅក្នុងសាកលវិទ្យាល័យភូមិន្ទភំ្នពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ០៧និង១០ នាទីយប់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិនាឆ្នាំ២០២២ តាម បណ្ដោយ ផ្លូវសហព័ទ្ធរុស្សី ភូមិ១៦ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សំ សំអុល ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ ប្រធានការិយាល័យរដ្ឋបាល ។ ចំពោះមូលហេតុ បណ្ដាល មក ពី ឆ្លងចរន្តអគ្គីសនី ។

ប្រភេទសំណង់ ថ្មបេងតុង ទំហំ ៨ម៉ែត្រx២៥ម៉ែត្រ ។ ដោយខូចខាតសម្ភារៈ ឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង និងពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួស នោះទេ ដោយកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បាន ប្រេី ប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ០៨ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៥ រថយន្ត ស្មើរនឹង ២០ម៉ែត្រគូប និងពន្លត់ចប់ នៅវេលា ម៉ោង ០៨និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner