ឡាវឆ្លងកូវីដប្រចាំថ្ងៃ ជាង ១,២០០នាក់ទៀត
អត្ថបទដោយ៖
លន់ សារ៉ាត
វៀងចន្ទ៖ ប្រទេសឡាវបន្តមានអ្នកកើតកូវីដ១៩ ចំនួនជាង ១ពាន់នាក់ទៀត កាលពីម្សិលមិញ ជាចំនួនខ្លាំងដដែល សម្រាប់ប្រទេសនេះ។ អាជ្ញាធរសុខាភិបាលឡាវ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ មីនា ២០២២ មានករណីឆ្លង COVID-19 ថ្មីៗចំនួន ១២៦៣នាក់ រួមជាមួយករណីស្លាប់ម្នាក់ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានឡាវ Lao News Agency។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ១,២៣៦នាក់ ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង២៧នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៥០១ករណី។ ជាមួយគ្នានេះ មនុស្ស៤២៦នាក់ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៦៩,២៥៦នាក់ ក្នុងនោះស្លាប់ ៦៦១នាក់៕ ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ