គណរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ (Video Inside)
គណរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនៅថ្ងៃទី១មេសានេះ ខណៈដែលសុវត្ថិភាព ចំណីអាហារ គឺជាបញ្ហាមានសារៈ សំខាន់បំផុតទាក់ទងនឹង អាយុ ជីវិតជាពិសេស ក្នុងស្ថាន ភាពបច្ចុប្បន្ន ដែលពិភពលោកកំពុងរងនឹងការផ្ទុះឡើង ដោយ ជម្ងឺរាតត្បាតបង្ក ឡើង ដោយ សារចំណីអាហារមិនស្អាតនិងការគ្មានអនាម័យ។
មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូប អាហារ ត្រូវបាន រៀបចំឡើងដោយយោងតាមការតម្រូវនៃនិន្នាការសកលនៃពាណិជ្ជកម្ម អន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធ វិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយ តបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់ និងសកល។
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភា ដើម្បី រកការធ្វើកិច្ចពិភាក្សាដេញដោលដើម្បីការក្លាយជាច្បាប់ផ្លូវការរបស់ប្រទេស។