ភ្លៀងប​ន្តធ្លាក់ខ្សោយក្នុងមួយសប្តាហ៍ទៅមុខ (Video Inside)

ភ្លៀងនៅតែបន្ដធ្លាក់ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ ប៉ុន្ដែស្ថិតក្នុងកម្រិតខ្សោយជាងសប្ដាហ៍ មុន ខណៈកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន ក្នុងកម្រិតពីខ្សោយទៅមធ្យម និង ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម រវាងពីថ្ងៃទី០៦រហូតដល់ថ្ងៃទី១២ខែមេសា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។

រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និង ខ្ពង់រាបឦសានរវាងថ្ងៃទី១១ និង១២ ខែមេសា នឹងអាចមាន ភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។ ចំណែកនៅតំបន់មាត់សមុទ្រនោះវិញ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner