“អរគុណសន្តិភាព” មានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាមដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋឱ្យទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម

អត្ថបទដោយ៖
AMS OneMinute

សន្តិភាពនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុងរឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន

សន្តិភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅដោយសេចក្តីសុខសុភមង្គល

យុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់រាជរដ្ឋាភិបាលកម្ពុជា បានលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា

ស្រុកសំឡូត ដែលធ្លាប់តែតែពោរពេញដោយវិនាសកម្មបង្កឡើងដោយសង្គ្រាម និងជាផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ ឥឡូវបានក្លាយមកជាតំបន់អភិវឌ្ឍប្រកបដោយសក្តានុពល

សមិទ្ធផលនានាដែលកម្ពុជាមានពេលនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី

សម្តេចតេជោ បានយកជីវិតជាដើមទុនដោយចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន

អនុសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃទី៦ មេសា ២០២២ ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីនក្រោមជំនួយឥតសំណងរបស់ជប៉ុន នៅស្រុកសំទ្បូត

https://www.facebook.com/482663735152092/posts/5010562682362152/?d=n

ads banner