ថ្ងៃនេះ៤៧ឆ្នាំមុន ជាពេលដែលប្រទេស និងប្រជាជនកម្ពុជា រស់នៅក្នុងសករាជដ៏ខ្មៅងងឹតនៃមហាសោកនាដកម្មមួយក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីខ្មែរក្រហមក្តោបក្តាប់អំណាចទាំងស្រុង
អត្ថបទដោយ៖
AMS OneMinute
ប្រជាជនត្រូវបាន បង្ខំ ឱ្យធ្វើ ការ ជា ទម្ងន់ ដូច គោក្របី ទាំងយប់ ទាំង ថ្ងៃ និង គ្មាន ពេល សម្រាក ។ កុំថាឡើយសិទ្ធិបញ្ចេញមតិ សូម្បីសិទ្ធិរស់រានមានជីវិតក៏គ្មានផង។
ត្រឹមរយៈពេលជាង៣ឆ្នាំតែប៉ុណ្ណោះ របបប្រល័ពូជសាសន៍ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាប្រមាណជាងបីលាននាក់ និងបានបំផ្លាញស្ទើរទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌។

ប្រភព៖ សច្ចធម៌ប្រវត្ដិសាស្រ្ដ