Premier League កំណត់ចំណាត់ថ្នាក់លេខ៧ មានកៅអី នៅ Europa Conference

បន្ទាប់ពី Crystal Palace បរាជ័យក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រុមដែលឈរនៅលេខរៀងទី 7 នៃ Premier League ក្នុងរដូវកាល 2021-22 នឹងទទួលបានកៅអីមួយក្នុង Europa Conference League ។ ក្រុម Chelsea បានយកឈ្នះ Crystal Palace 2-0 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃអាទិត្យនៅ Wembley ដើម្បីបន្តជួប Liverpool នៅថ្ងៃទី 14 ខែឧសភា ដែលបានយកឈ្នះ Manchester City 3-2 កាលពី ថ្ងៃទី១៦ ខែមេសា ។ អ្នកឈ្នះពាន FA Cup ទទួលបានកៅអីមួយក្នុង Europa League ដោយស្វ័យប្រវត្តិ។

ក្រុមរបស់លោក Thomas Tuchel កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ទទួលបានកៅអីចូលលេង Champions League នៅរដូវកាលបន្ទាប់។ គូប្រជែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ Liverpool កំពុងប្រជែងពាន Premier League ជាមួយក្រុមកំពូលតារាង Manchester City ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner