“ស្មារតីអង្គរសង្ក្រាន្តបានរីកពាសពេញទឹកដីកម្ពុជា! អបអរសាទរឆ្នាំថ្មី!”

អត្ថបទដោយ៖
AMS OneMinute

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានចាប់រៀបចំឡើងដោយក្រុមគ្រួសារ ស.ស.យ.ក. ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ធំបំផុតប្រចាំឆ្នាំនាពេលកន្លងមក។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅខេត្តសៀមរាប នៅក្នុងរមណីយដ្ឋានអង្គរ និងបានលាតសន្ធឹងដល់ទីប្រជុំជនសំខាន់ៗក្នុងក្រុងសៀមរាប។

ដោយសង្កេតឃើញភាពជោគជ័យនៃការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់យុវជនកម្ពុជា ស្មារតីអង្គរសង្រ្កាន្តបានរីកសាយភាយនៅតាមបណ្ដារាជធានី ខេត្ត ស្រុក ខណ្ឌ និងគ្រឹះស្ថានអប់រំនានានៅទូទាំងប្រទេស ដែលជាការទាញក្រសោបនូវខឿនអរិយធម៌ជាតិត្រលប់មកវិញប្រកបដោយភាពរស់រវើក និងមោទនកភាពជាតិ។

✍🏽-ចិន្តកវី

ads banner