ជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រូវនគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវឃាត់ខ្លួន
ភ្នំពេញ ៖ យោង តាមប្រភពព័ត៍មានពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅរសៀល ថ្ងៃ ចន្ទ ទី ១៨ ខែមេសា ឆ្នាំ ២០២២នេះ បានបង្ហាញមុខ ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រៀម បញ្ជូន ខ្លួន ទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយ ឃាត់ខ្លួនយកមកសាកសួរ បញ្ចប់ នីតិវិធី ។
តាមរបាយការណ៍ដដែល បានបន្តថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖
១-ឈ្មោះ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣-ឈ្មោះ សុង សំណាង ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
៤-ឈ្មោះ នី ផល្លា ហៅ បឿក ភេទ ប្រុស ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៥-ឈ្មោះ ថូ វណ្ណៈ ហៅជ្រូក ភេទ ប្រុស ស្នាក់នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្ដាល មុខរបរពិតប្រាកដ។
វត្ថុ តាំងដកហូត៖ ម៉ូតូម៉ាក់ហុងដាសេ ១២៥ព ណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1ID-6261, ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IZ-7796, ម៉ូតូម៉ាក់និច ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិសាត់ 1H-2662។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ធំ 1Q 5705 ជារបស់ជនរងគ្រោះ។
បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា





