ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះស្ថានភាពវិជ្ជមានជាច្រើននឹងកើតឡើងចំពោះអ្នក។ ចំពោះការចរចា ឬការពិភាក្សាការងារធំតូច រួមនឹងការងារដែលលំបាកបំផុតក៏អាចធ្វើទៅបានដោយរលូន។ លាភសំណាងរបស់អ្នកភាគច្រើនទាក់ទងនឹងសម្ភារៈ ហើយមនុស្សដែលនាំទ្រព្យនោះមកអោយច្រើនតែជាមនុស្សដែលនៅក្បែរខ្លូន។ ដោយឡែក សូមលោកអ្នកផ្សារភ្ជាប់ជំហានការងារជាមួយនឹងពត៌មានដែលទទួលបាន ហើយក៏ត្រូវរៀនសម្របទៅនឹងស្ថានភាពផងដែរ។ ក្នុងនោះ សូមរក្សាអារម្មណ៍យ៉ាងណាកុំឲ្យប៉ះទង្គិចនឹងស្ថានភាពខាង ក្រៅ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងការបង្កើតកម្មវិធីមង្គលនានាផង។ ទ្រព្យសម្បត្តិ មុខតំណែងអាចនឹងទទួលបានដំណឹងជាក់លាក់។ អាស្រ័យហេតុនេះ សូមគ្រប់គ្រងពាក្យសំដី និងសកម្មភាពរបស់អ្នកអោយបានក្នុងកំរិតអតិបរមា។ ធ្វើយ៉ាងណាបញ្ជៀសកំហុសជាមួយមនុស្សផ្ទុយភេទឆ្នាំកុរ។ បើអ្នកអាចទប់ទល់ស្ថានភាពនេះនៅពេលព្រឹកបាន នោះពេលវេលារបស់អ្នកក្នុងថ្ងៃនេះគឺសុទ្ធតែវិជ្ជមានទាំងអស់ ដូច្នេះសូមរីករាយទទួលយកអំណរនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ គឺស្ថិតនៅលើគន្លងផ្លូវរបស់អ្នក ហេតុដូច្នេះអ្នកគួររក្សាការងារ ឬស្ថានភាពផែនការអនុវត្តអោយនៅដដែលសិន។ សញ្ញាណនៃបញ្ហាអាចកើតមានឡើងក្នុងពេលនេះ ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់កិច្ចទិន្នផលការងាររបស់អ្នកឡើយ ដូច្នេះលោកអ្នកអាចដោះស្រាយអស្ថេរភាពនានាបានល្អប្រសើរបំផុត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច ប៉ុន្តែមិនមានន័យថាលោកអ្នកគ្មានសំណាងទាំងស្រុងនោះទេ។ ស្ថានភាពល្អក្នុងពេលនេះគឺអ្នកអាចនិយាយចរចា ដោះស្រាយរាល់បញ្ហា ឬកែប្រែស្ថានការណ៍បានល្អ។ ប្រសិនបើអ្នកមានការលំបាកខ្លះដែលពិបាកដោះស្រាយ សូមកុំភ្លេចមនុស្សនៅក្បែរខ្លួន ពីព្រោះពួកគេនឹងអាចជួយជ្រោមជ្រែងលោកអ្នកបានល្អ។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន គឺត្រូវធ្វើយ៉ាងណាក៏មានភាពស្មើគ្នា មិនដូច្នេះអ្នកនឹងអាចរងសម្ពាធខ្លាំងលើ ទំនុកចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីកចម្រើនក្នុងមុខរបរការងារគឺមានគ្រប់ទិសទី។ ទោះក្នុងស្ថានភាពយ៉ាងណាក្តី អ្នកនៅតែអាចមានលទ្ធភាពរកច្រកចេញ ឬកែប្រែស្ថានភាពនានាឲ្យមកជាល្អវិញ។ ជាពិសេសម្រាប់លោកអ្នកដែលបំពេញការងារទាក់ទងនឹងសិល្បៈគឺអាចទទួលបានការសរសើរលើកទឹកចិត្តដែលអាចឲ្យអនាគតការងារអ្នកមានការអភិវឌ្ឍន៍។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលជាពិសេសទៅលើការគិតគូរបានលឿន និងត្រឹមត្រូវ​ ហេតុនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ចូរបំពេញការងារតាមរបត់ធម្មតា និងតាមបំណងប្រាថ្នា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំតូចនានា ​ពីព្រោះឳកាសជោគជ័យកើតឡើងក្នុងកំរិតខ្ពស់បំផុត។ ក្នុងនោះដែរពេលវេលាសំណាងរបស់លោកអ្នក គឺនៅពេលព្រឹក ហើយវាច្រើនតែទាក់ទងនឹងសម្ភារៈជាជាងប្រាក់កាស។ ដោយឡែក ប្រសិនបើអ្នកមានបំណងនឹងចាកចេញពីស្ថានភាពចាស់គឺអាចទៅរួច ដោយគ្មានផលរំខាន ណាមួយនោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកចាកចេញពីស្ថានភាពនេះ ហើយចូលរួមសកម្ម ភាពសង្គមនានា គឺរឹតតែល្អប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់មានភាពរឹងស្ទះរាល់សព្វមួយដង។ ស្ថានភាពនៅជុំវិញខ្លួនហាក់មានភាពប្រែប្រួល ហើយក៏ប្រហែលជាពិបាកក្នុងការជឿទុកចិត្តយ៉ាងខ្លាំង។ ទាំងនេះមិនមែនថាលោកអ្នកមិនអាចពឹងពាក់អាស្រ័យជាមួយមនុស្សនៅក្បែរខ្លួនបាននោះទេ ប៉ុន្តែការពិចារណាជាញយៗនឹងអាចបញ្ជៀសរាល់កំហុស និងផលលំបាក។ ក្នុងវេលារសៀល ស្ថានភាពនៃការងារអាចមានភាពប្រែប្រួលខ្លាំង ហេតុនេះសូមលៃលកប្រមូលទិន្នន័យ និងពត៌មានជាក់លាក់របស់ការងារ។ ដោយឡែក សូមប្រុងប្រយ័ត្នលើរបួសស្នាម ដែលអាចកើតឡើងជាយថាហេតុ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពរឹងស្ទះច្រើន ដែលនាំឲ្យអ្នកមានភាពហត់នឿយច្រើន។ ក្នុងនោះដែររាល់សេចក្តីប៉ងប្រាថ្នាទាំងឡាយក៏មិនទាន់អាចសម្រេចបានផលជាទីគាប់ចិត្តនោះដែរ។ បើទោះជាថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការងារ ក៏មិនត្រូវបាក់ទឹកចិត្តដែរ។ សូមបន្តកិច្ចការងាររបស់អ្នកជាធម្មតា។ ក្នុងនោះពិនិត្យពិចារណាផែនការអនុវត្ត កែលម្អ និងសម្របឲ្យបានទៅតាមកាលទេស។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរបោះបង់ចោលស្ថានភាពការងារចាស់នាពេលនេះទេ សូមរងចាំឳកាសក្រោយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងជួយដោះស្រាយចំពោះផលលំបាក។ ប្រសិនបើអ្នកមានបញ្ហាដែលជាប់គាំងជាយូរណាស់មកហើយ ក៏សូមជ្រើសរើសពេលវេលានេះដើម្បីស្រាយបំភ្លឺ ឬដោះស្រាយមន្ទិលទាំងនោះ។ លោកអ្នកធានាថានឹងបានជួបស្ថានការណ៍ដែលងាយស្រួល។ ដោយឡែក សូមលោកអ្នកអត់ធ្មត់ចំពោះសកម្មភាពទាំងឡាយ ដែលត្រូវការលុយកាក់ច្រើន ដោយសារផលប្រយោជន៍ធំហាក់មិនសមនឹងការចំណាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងច្រើនជាងមុនក្នុងការប្រតិបតិ្តកិច្ចការងារ ប្រសិនបើអ្នកអាចធ្វើបាននោះស្ថានការមិនហ្នឹងហ្ន៎ទាំងឡាយនឹងត្រលប់ជាល្អប្រសើរ ហើយមិនរំខានដល់កិច្ចការអ្នកនោះទេ។ ក្នុងនោះហាមដាច់ខាតចំពោះជម្លោះគ្រប់រូបភាពទាំងអស់ ប្រយ័ត្នបង់ទ្រព្យអាសារឥតការ។ អ្នកអាចមានបញ្ហាតូចតាចខ្លះ កើតឡើង ប៉ុន្តែអ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាទាំងនោះបាន ប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអនុគ្រោះ។  ក្រៅពីនេះ លោកអ្នកអាចស្វែងយល់ពីស្ថានភាព និងដោះស្រាយ បានល្អប្រសើរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារអាចនឹងទទួលបាននៅរវាងពេលព្រឹកតែម្តង។ ចំពោះការសម្រេចចិត្តក្នុងអាជីព គឺលោកអ្នកអាចធ្វើទៅបានយ៉ាងពេញលេញ ប៉ុន្តែមិនគួរសំដែងអាកប្បកិរិយារឹងទទឹងពេកនោះទេ ពីព្រោះវាគ្មានហេតុផលណាមួយដែលលោកអ្នកអាចនឹងធ្វើការងារជាមួយអំណាចនោះឡើយ។ ដោយឡែក សូមលោកអ្នកព្យាយាមរក្សាពេលវេលាអោយមានម៉ត់ចត់ ពីព្រោះមានភាពរឹងស្ទះខ្លះ អាចនឹងស៊ីពេលវេលាច្រើន ដែលបង្អាក់ដល់លទ្ធផលនៅចុងបញ្ចប់ម៉ោងការងារ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះសម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ដូច្នេះផលចំណេញរបស់លោកអ្នកមានការកើនឡើងគួរឲ្យកត់សម្គាល់។ លោកអ្នកដែលប្រកបការងារដ្ឋនិងឯងជន ប្រហែលជាអាចនឹងទទួលបានពត៌មានដ៏រីករាយក្នុងការងារ ឬការតម្លើងប្រាក់ខែផងដែរ។ ប៉ុន្តែសូមប្រុងប្រយ័ត្នពាក្យសំដី បើទោះបីជាលោកអ្នក មានបំណងល្អក្តី។ ប្រហែលជាការជ្រើសរើសភាពស្ងប់ស្ងៀមមានតម្លៃធំជាងឆ្ងាយណាស់។  

ចំណាំ៖

ឆ្នាំទាំង៥ ជូត ឆ្លូវ រោង ម្សាញ់ ច រាសីឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយសុទ្ធតែបានសម្រេច។ បញ្ហាទាំងអស់ក៏នឹងត្រូវបានដោះស្រាយឲ្យបានជ្រះស្រឡេះ។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner