សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះខុសពីឆ្នាំមុន ដោយពលរដ្ឋគ្រប់គ្រងសំរាមបានល្អ

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធ ប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ ចៃកា( JICA) នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានមានប្រសាសន៍ថា បញ្ហាសំរាមឆ្នាំនេះ ខុសពីឆ្នាំមុន គឺការគ្រប់គ្រងសំរាមបានល្អ ដោយប្រជាពលរដ្ឋមានការភ្ញាក់រលឹក។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បញ្ហាសំរាមឆ្នាំនេះខុសពីឆ្នាំមុន គឺមានការល្អប្រសើរ។ ការគ្រប់គ្រងសំរាមបានល្អ។ ពលរដ្ឋមានការភ្ញាក់រលឹក ពីមុនសូម្បីតែធុងសំរាមក៏មិនដាក់ តែពេលនេះ ពលរដ្ឋយើងចាស់ទុំជាងមុន យល់ដឹងជាងមុន ។គាត់ចូលរួមអនាម័យ។ទី២ អាជ្ញាធរគ្រប់ទីកន្លែង យកបញ្ហាអនាម័យ ជាគោលដៅ ដែលខ្លួនត្រូវធ្វើមុនគេ និងទី៣ គឺក្រុមហ៊ុនប្រមូលសំរាម បានបង្កើនការប្រមូលសំរាម។

សម្តេចតេជោបន្តថា ចំណុចទាក់ទងសំរាមនេះ អ្វីដែលយើងសង្កេតឃើញ គឺការបង្កើតសហគមន៍ទេសចរណ៍នានា រវាងក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner