ក្រុម Impunity KH ធ្វើបានល្អជាងគេ ក្នុងចំណោម៤ក្រុមចុងក្រោយ វគ្គ Spring Split ឈានទៅដណ្តើមជើងឯកលីគអាជីព MPL-KH
ជើងឯកលីគអាជីព MPL-KH វិញ្ញាសា Mobile Legends: Bang Bang បានរកឃើញក្រុមខ្លាំង៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយការប្រកួតសន្សំពិន្ទុជាច្រើនសប្តាហ៍ ក្រុមខ្លាំង Impunity KH ទទួលបានពិន្ទុច្រើនជាងគេ ឈរលើកំពូលតារាង ហើយក៏មានសមាជិកក្រុមជាច្រើនបានក្លាយជាកីឡាករឆ្នើមប្រចាំក្រុមនីមួយៗ ដោយសារពួកគេប្រកួតបានល្អឥតខ្ចោះ។
រីឯក្រុម Team MAX ទទួលបានជ័យជម្នះ ៣-២ លើក្រុម Logic Esports ,ក្រុមខ្លាំង Impunity KH ក៏យកឈ្នះក្រុម Infamous LG ៣-០ ។ ចំណែកក្រុម Burn X Plax យកឈ្នះក្រុម DG Quantum ដោយលទ្ធផល ៣-១ ខណៈក្រុមល្បីឈ្មោះ See You Soon បានយកឈ្នះ Divinity SaGa ដោយលទ្ធផល ៣-០ ។ ៤ក្រុមដែលឈ្នះគូប្រកួតដូចៗគ្នា នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៣-២៤ ខែមេសានេះ ចាប់ពីវេលាម៉ោង១១នាទីព្រឹក ទៅនៅផ្សារទំនើបអ៊ីអនសែនសុខ រាជធានីភ្នំពេញ ដើម្បីក្លាយជាជើងឯកជាមួយនឹងប្រាក់រង្វាន់ ១៦ ០០០ ដុល្លារអាមេរិក ក្នុងចំណោមប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លារ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន MOONTON Games បានសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរសព្ទ Smart គាំទ្រដោយបណ្តាញសង្គម TikTok និងភេសជ្ជៈ Sting ។ រៀបចំ លីគអាជីព MPL-KH វិញ្ញាសា Mobile Legends: Bang Bang ដើម្បីដណ្តើមប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លា ខណៈជើងឯក ទទួលបានប្រាក់រង្វាន់ ១៦ ០០០ ដុល្លារអាមេរិក , ជើងឯករង ៨ ០០០ ដុល្លារអាមេរិក និងលេខ៣ ៥ ០០០ ដុល្លារអាមេរិក លេខ៤ ទទួលបាន៣០០០ ដុល្លា ៥ដល់លេខ៨ ក៏ទទួលបានប្រាក់រង្វាន់២០០០ដុល្លា ដូចៗគ្នា ។
គួរបញ្ជាក់ថា វិញ្ញាសា Mobile Legends: Bang Bang Esports ជាវិញ្ញាសាកីឡាអេឡិចត្រូនិក សម្រាប់អ្នកនិយមលេងតាមទូរសព្ទដៃ ដើម្បីបំពេញក្តីស្រមៃរបស់ពួកគេក្លាយជាអត្តពលិកឡេអិចត្រូនិកអាជីព និងជាឱកាសជួបជាមួយអត្តពលិកទូទាំងពិភពលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ។ វិញ្ញាសាកីឡាអេឡិកត្រូនិកមួយនេះ បាននឹងកំពុងពង្រីកការប្រកួតលក្ខណៈលីគអាជីពជាច្រើន រាប់ការបញ្ចូលជាផ្លូវការ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ ៕ ចាន់ វិចិត្រ



