ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ នៅថ្ងៃនេះអ្នកប្រហែលជាអាចជួបនឹងស្ថានភាពដែលលំបាកក្នុងការ សម្រេចចិត្តមួយចំនួន។ ប្រហែលជាការសម្រេចចិត្តរបស់អ្នកមិនជាល្អនោះទេ ប៉ុន្តែក៏កុំបារម្ភច្រើនពេក ក្នុងពេលស្របគ្នានេះ សូមពិនិត្យតាមដានពត៌មាន ឬភាពប្រែប្រួលឲ្យបានលឿន បំផុត។ ក្រៅពីនេះមិនត្រូវផ្តោតការយកចិត្តទុកដាក់នឹងរឿងអវិជ្ជមាននោះទេ ចូរបន្តធ្វើការ ងារប្រចាំរបស់អ្នកឲ្យបានល្អ និងរួសរាន់។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើចំណុចទាំងនេះ បានល្អ នោះភាពចម្រើនលូតលាស់គឺអាចធានាបានទាំងស្រុង។ ប្រការដែលចាំបាច់បំផុត សូមកុំបញ្ចេញគោលគំនិតជាសាធារណៈ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យធ្វើការ ហួសកំលាំង។ សក្តានុពលទាំងកំលាំងរាយកាយ និងប្រាជ្ញាស្មារតីមានពេញលេញ ប៉ុន្តែគួរ តែសន្សំកំលាំងទាំងនេះសិន ដោយសារបញ្ហានៅខាងក្រៅកំពុងនៅមានភាពវិជ្ជមានច្រើននៅឡើយ ចំណែកទំនាក់ទំនងរអាក់រអួលមួយចំនួនក៏មិនទាន់ផុតរលុតទៅអស់ផងដែរ ដូច្នេះមិនគួរបង្ខំខ្លួនជ្រុលពេកទេ។ សូមទុកអោយស្ថានការណ៍ខ្លះដោះស្រាយទៅតាមពេល វេលាសិនចុះ។ ក្រៅពីនេះ បើទោះបីជាស្ថានភាពលំបាកខ្លះនៅប្រកៀកនឹងអ្នកក្តី ទិន្នផលល្អ ពីការខិតខំប្រែងរបស់អ្នកនឹងត្រូវបានផ្តល់ជូន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងអាជីវកម្មនានានឹងដំណើរ ការទៅដោយរលូន និងអាចបញ្ចប់បានទាន់ពេលវេលា។ ទន្ទឹមនឹងអំណោយផលនេះ សូមកុំ ទាន់លែងដៃ ចូរខិតខំប្រឹងប្រែងជានិច្ច កុំចំណាយពេលវេលាចោលទទេៗ គឺសូមយកចិត្តទុក ដាក់នឹងការងារ។ លោកអ្នកមិនចាំបាច់ព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុនោះទេ ដោយសារមិនមានអ្វីដែលគួរឲ្យបារម្ភ ឬការខាតបង់ណាមួយនោះទេ។ ស្របពេលនេះ លោកអ្នកមាន មហិច្ចតាធំ ហើយព្រមទាំងអាចយកឈ្នះរាល់ភាពលំបាកលើនៅផ្លូវរបស់អ្នក តាមរយៈការ ចូលទៅកាន់តែកៀកនឹងការងារ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ការងារក្នុងពេលនេះមានភាពចម្រើនលូតលាស់ ប៉ុន្តែបញ្ហាមួយចំនួនក៏កំពុងលាយឡំក្នុងដំណើរការការងារដែរ។ លោកអ្នកត្រូវតែមានភាពរហ័សរហួន និងចេះបែងចែករាល់ពត៌មានឲ្យបានត្រឹមត្រូវបំផុត។ ក្នុងនោះបើទោះបីជាការងារក្រោមការទទួលខុសត្រូវតូចតាចក៏ដោយ សូមលោកអ្នកព្យាយាមធ្វើឲ្យបានល្អជាទីបំផុត។ ទន្ទឹមនឹងនេះ សូមមានការគិតគូរដែលត្រឹមត្រូវ ជៀសវាងប្រើអារម្មណ៍ជាឧបករណ៍មកសម្រេចការ។ ការយកចិត្តទុកដាក់លើការងារនឹងជួយអ្នកឲ្យយល់កាន់តែ ច្បាស់លើការងារ និងដោះស្រាយបានដោយងាយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យបាក់ទឹកចិត្ត។ បញ្ហាការិយាល័យតូចតាចមិនអាចគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកបានទេ សូមគិតថាវាជាហេតុការណ៍សាមញ្ញដែលកើតឡើងមិនមែនតែសម្រាប់ លោកអ្នកនោះទេ។ ដូច្នេះសូមព្យាយាមយល់ដឹងពីវា និងដោះស្រាយដោយសន្តិវិធី។ សូមចងចាំថា ការសម្រេចចិត្ត និងវិធីសាស្រ្តដែលប្រកបដោយការទទួលខុសត្រូវ នឹងជួយអ្នកឲ្យបានសម្រេចលទ្ធផលដែលចង់បានក្នុងរយៈពេលដ៏ខ្លី។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកនឹងអាចគ្រប់គ្រងការងារ និងធ្វើឲ្យការងារនោះបានសម្រចទាំងអស់។ ទន្ទឹមនឹងនោះ មនុស្សដែលនៅក្បែរខ្លួនហាក់ មានទឹកចិត្តស្រទន់ អាណិត ស្រលាញ់ និងជួយទំនុកបម្រុងលោកអ្នកណាស់ ហេតុនេះគ្មាន ការលំបាកណាមួយមិនអាចដោះស្រាយបាននោទេ។ ប៉ុន្តែក៏គួរតបស្នងទឹកចិត្តមនុស្សនៅក្បែរខ្លួនដោយភារតភាពតបទៅវិញ។ ភាពស្មោះត្រង់ក្នុងថ្ងៃនេះ នឹងរឹតចំណងមិត្តភាពឲ្យ កាន់តែប្រសើរទៅថ្ងៃខាងមុខ។ ផ្ទុយទៅវិញ អ្នកមិនអាចប្រើប្រាស់អារម្មណ៍មកលើការងារ បានទេ ដោយសារក្នុងដំណាកកាលខ្លះនៃថ្ងៃនេះ អ្នកមិនមានអារម្មណ៍ហ្នឹងហ្ន៎នោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើ អាជីវកម្ម ការបណ្តាក់ទុន ការបើកមុខរបរថ្មី និងការចូលរួមក្នុងសកម្មភាពធំដុំនានា។ លោកអ្នកគឺធានាថានឹងអាចធ្វើឲ្យរាល់ការងារទាំងអស់បញ្ចប់ទៅបានដោយរលូន។ ចំពោះលោកអ្នកដែលធ្វើការខាងផ្នែកសិល្បៈ គឺអាចតាំងបង្ហាញស្នាដៃនាន សូម្បីតែការសរសេរអត្ថបទ ផ្សេងៗបានល្អ។ ពេលវេលានេះ រំពឹងថាអ្វីៗគឺមានតែភាពភ្លឺចិញ្ចែងចិញ្ចាច។ ផ្ទុយទៅវិញ លោកអ្នកក៏មិនគួរបោះបង់ចោលការប្រុងប្រយ័ត្នដែរ ពីព្រោះភាពជោគជ័យគឺតែងតែនៅជាមួយនឹងគម្រោងផែនការដែលបានរៀបចំ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់នឹងពេលវេលា ដែលអ្នកបានប្រើប្រាស់។ លោកអ្នកអាចខ្វះពេលវេលាសម្រេចការឲ្យបានចប់ចុងចប់ដើម ដូច្នេះកុំចំណាយពេលវេលានិយាយ ចរចាករណីនានាដែលមិនមានប្រយោជន៍។ កុំសម្រាក សម្រាប់អាហារថ្ងៃត្រង់យូរពេក ហើយពិសេសគួរចាប់យកការងារសំខាន់មកធ្វើតាំងពីពេល ព្រឹក។ ក្នុងនោះមិនគួរមើលងាយស្ថានការណ៍នោះទេ ពេលខ្លះករណីមួយចំនួនអាចមិនងាយស្រួលដូចអ្នកគិតនោះទេ។ ដោយឡែក ដោយសារការលះបង់របស់អ្នក ទិន្នផលដែល អ្នកប៉ងប្រាថ្នានឹងអាចទទួលបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានារបស់លោកអ្នកព្យាករណ៍ដោយភាពសុទិដ្ឋិនិយម ពិសេសទាក់ទងកំរិតអាជីពនៅថ្ងៃអនាគត។ អ្វីដែលអ្នកនឹងទទួលបានក្នុង ថ្ងៃនេះមានភាពធំធេង ប៉ុន្តែក្នុងអនាគតដ៏ខ្លីខាងមុខនេះអាជីពអ្នកនឹងកាន់តែប្រសើរ។ អាស្រ័យដោយអំណោយផលនៅក្នុងពេលនេះ សូមចាប់ផ្តើមធ្វើការអនុវត្តគម្រោងដែលអ្នក បានរៀបចំ។ ពេលនេះ ប្រសិនបើអ្នកហាក់ប្រទះនឹងភាពរឹងស្ទះខ្លះ សូមកុំបារម្ភពីព្រោះការ រងចាំរបស់អ្នកនឹងទទួលបានសំណងយ៉ាងពេញចិត្ត។ វាមិនហួសពេលនោះទេ អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារទាំងនោះ ដោយមិនឲ្យប្រទះនូវបញ្ហា។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចជួបបញ្ហាតិចតួចក្នុងអាជីព ប៉ុន្តែ បញ្ហានេះទាមទារការយកចិត្តទុកដាក់បំផុត ដោយសារការធ្វេសប្រហែសមិនដោះស្រាយ ឲ្យទាន់ពេលវេលាអាចបណ្តាលឲ្យកើតជាបញ្ហាធំបានដោយងាយ។ លោកអ្នកមិនគួរប្រថុយ យកល្អគួរស្នើសុំជំនួយប្រសិនបើអ្នកមិនអាចដោះស្រាយបាន ដោយសារមនុស្សនៅ ក្បែរលោកអ្នកអាចធ្វើជាភ្នែកច្រមុះ និងជួយសម្រួលការលំបាករបស់អ្នកបាន។ ប្រការសំខាន់បំផុតក្នុងថ្ងៃនេះ សូមប្រុងប្រយ័ត្នចំពោះការងារសហប្រតិបត្តិការណ៍ ពីព្រោះអ្នកអាចចាញ់ឧបាយកលគេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចជួយបញ្ហាខ្លះនៅពេលព្រឹក ដែលធ្វើឲ្យអ្នកមានការសង្ស័យនឹងលទ្ធផលសម្រេចនៅក្នុងថ្ងៃនេះ។ ការពិតមិនដូចអ្នកគិតនោះទេ ស្ថានភាពប្រសើរៗនឹងកើតឡើងចំពោះអ្នកចាប់ពីពេលថ្ងៃតទៅ ដូច្នេះមិនគួរមានការ សង្ស័យ កុំបោះបង់ការងារដែលកំពុងធ្វើ ហើយទៅចាប់ការងារថ្មីនោះទេ។ លោកអ្នកពិតជា អាចយកឈ្នះរាល់ការលំបាកទាំងអស់ ប្រសិនបើអ្នកពឹងផ្អែកជាពិសេសទៅលើវិធីសាស្រ្តពិត ជាជាងការស្រមើស្រមៃ ឬយកគំនិតយោបល់គេច្រើនពេក។ ដោយឡែក សូមអ្នករកពេលវេលាសម្រាក និងពិនិត្យតាមដានសុខភាព ពីព្រោះសញ្ញាណនៃជំងឺបានកើតឡើង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់គិតគូរពីអនា គតការងាររបស់អ្នក។ អ្នកអាចធ្វើការចរចា ពិភាក្សា រួមទាំងពិភាក្សាលើការតម្លើងប្រាក់ ឧត្តម និងផលប្រយោជន៍បន្ថែមនានាចំពោះការងារ។ រាល់ពាក្យសំដីរបស់អ្នកនឹងទទួលបាន ការយល់ស្របបានល្អប្រសើរបំផុត។ ក្នុងពេលស្របគ្នា សូមចូលរួមពិនិត្យវិនិច្ឆ័យទៅលើ ចំណេះជំនាញរបស់ខ្លួន ព្យាយាមពិនិត្យមើលចំណុចខ្សោយនឹងបំពេញភាពខ្វះខាត ដើម្បី ឲ្យអ្នកអាចដោះស្រាយបញ្ហាដែលជួបប្រទះ។ ក្រៅពីនេះ សម្រាប់លោកអ្នកជាអាជីវកម្ម នឹងទទួលបានប្រាក់ចំណេញ និងកំរិតហិរញ្ញវត្ថុដែលរឹងមាំ។
ចំណាំ៖
ឆ្នាំទាំង៥ ខាល ម្សាញ់ មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទ្រព្យសំណាង និងតួនាទីល្អៗ នឹងប្រាកដចំពោះមុខលោកអ្នក។